Tuesday, July 8, 2025
Homeកីឡាអន្ដរជាតិTottenham សើុបអង្កេតករណីរើសអើងពូជសាសន៍លើកីឡាករ Son Heung-Min

Tottenham សើុបអង្កេតករណីរើសអើងពូជសាសន៍លើកីឡាករ Son Heung-Min

យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham បានបើកការស៊ីបអង្កេតបញ្ហារើសអើងពូជសាសន៍ពីអ្នកគាំទ្រ ទៅលើកីឡាករកូរ៉េខាងត្បូង Son Heung-Min ក្នុងអំឡុងពេលប្រកួតចាញ់ក្លឹបបិសាចក្រហម Man Utd នៅពហុកីឡដ្ឋាន Wembley។

អ្នកនាំពាក្យក្លឹប Tottenham បាននិយាយថា “ក្លឹបកំពុងស៊ើបអង្កេតទៅលើបញ្ហានេះ តើវាជាប់ពាក់ព័ន្ធទៅនឹងអ្នកគាំទ្ររបស់ក្លឹបនេះ ឬអ្នកក្រៅ? ក្លឹប Tottenham នឹងសហការជាមួយអ្នកគាំទ្រ ព្រមទាំងមន្ត្រីសន្តិសុខប្រចាំពហុកីឡដ្ឋាន ដើម្បីកំណត់អត្តសញ្ញាណបុរសដែលប្រើពាក្យសម្តីរើសអើងដល់កីឡាករសញ្ជាតិកូរ៉េខាងត្បូង”។

លោកបានបន្តទៀតថា “គ្រប់រូបភាពនៃការរើសអើងពូជសាសន៍ ឬប្រឆាំងទៅនឹងអាកប្បកិរិយាសង្គម នឹងមិនត្រូវបានអត់ឱនឱ្យទេ”។

(Photo : BBC)

គួររំឭកថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ ២០១៩ ក៏មានករណីរើសអើងពូជសាសន៍បែបនេះកើតឡើងដែរ ក្រោយបញ្ចប់ការប្រកួតរវាងក្រុម Tottenham និង Chelsea ពានរង្វាន់ Carabao Cup។

បុរសវ័យ២៣ឆ្នាំម្នាក់ ត្រូវបានប៉ូលិសហៅសួរនាំពីបទសង្ស័យប្រើភាសារើសអើងពូជសាសន៍ទៅលើកីឡាករក្លឹប Chelsea។

កាលពីខែធ្នូ អ្នកគាំទ្រក្លឹប Tottenham ដែលបានគប់សំបកចេកទៅលើអ្នកគាំទ្រក្លឹប Arsenal ត្រូវបានពិន័យមិនឱ្យមើលការប្រកួត៤លើក និងពិន័យជាប្រាក់បន្ថែមទៀត៕

RELATED ARTICLES