ទីបំផុត កីឡាករខ្សែប្រយុទ្ធ Gonzalo Higuain បានយល់ព្រមទៅរួមរស់ជាមួយក្លឹប Chelsea រយៈពេល៦ខែ ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសទិញផ្តាច់។
កីឡាករជម្រើសជាតិអាហ្សង់ទីន រូបនេះ នឹងផ្លាស់មកលេងនៅពហុកីឡដ្ឋាន Stamford Brigde សម្រាប់ការប្រកួតដែលនៅសល់រដូវកាលនេះ។
កីឡាករ Gonzalo Higuain បច្ចុប្បន្ន កំពុងលេងឱ្យក្លឹប Milan ក្នុងលក្ខខណ្ឌខ្ចីជើងដែរនោះ នឹងក្លាយជាកម្លាំងដ៏សំខាន់មួយជួយរកគ្រាប់បាល់បញ្ចូលឱ្យក្លឹប Chelsea។
អ្នកគាំទ្រក្លឹបនេះ បានបង្ហាញក្តីសប្បាយរីករាយ ក្រោយពេលទទួលដំណឹងថា Gonzalo Higuain បានយល់ព្រមមកលេងនៅទឹកអង់គ្លេស។

ខ្សែប្រយុទ្ធចង់ចាកចេញពីក្លឹប Milan ដើម្បីទៅលេងឱ្យក្លឹប Chelsea ជួបជាមួយលោក Mourizio Sarri អតីតគ្រូបង្វឹកក្លឹប Napoli។
នៅក្នុងកិច្ចសន្យាខ្ចីជើងនេះ ក្លឹប Chelsea ក៏បានសន្យាទិញផ្តាច់កីឡាកររូបនេះ ក្នុងតម្លៃជាង៣៥លានដុល្លារ៕