តាមប្រភពព័ត៌មានពីគេហទំព័របរទេស ចេញផ្សាយ នៅថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩ នេះ បានឲ្យដឹងថា ខ្សែប្រយុទ្ធ Lionel Messi បានស្នើសុំឲ្យក្លឹប Barcelona ទិញកីឡាករខ្សែបម្រើប្រយុទ្ធ Isco ពីក្លឹបគូប្រជែងReal Madrid ។
Messi បាននិយាយថា “កីឡករដែលមានកម្ពស់ខ្ពស់ស័ក្តិសមបំផុតមកលេងក្នុងពហុកីឡដ្ឋាន Nou Camp។ គាត់គឺជាកីឡាករខ្សែបម្រើ ដែលមានទេពកោសល្យនិងពូកែបង្កើតឱកាសក្នុងការរកគ្រាប់បាល់បញ្ចូលទី’’។

ចំណែកអ្នកវិភាគ បាននិយាយថា ប្រសិនបើក្លឹប Barcelona ស្តាប់តាម Messi ហើយនាំយក Isco មកនៅទីនេះមែននោះ ក្លឹប Barcelona នឹងរក្សាភាពខ្លាំងបន្តទៀត។
ការលើកឡើរបស់ កីឡាករ Lionel Messi បន្ទាប់ពីមើលឃើញកីឡាករ Isco ស្ទើរតែបាត់បង់ឱកាសបង្ហាញខ្លួនជម្រើស១១នាក់ដំបូង ចាប់តាំងពីលោក Santiago Solari ចូលមកដឹកនាំ កាលពីខែតុលា។

កីឡាករ Isco បានចូលមកលេងឲ្យក្លឹប Real Madrid កាលពីឆ្នាំ2013។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន៣៣គ្រាប់ ក្នុងការបង្ហាញវត្តមាន១៧១៕