សួស វីសា ៖ចង់ជិះRolls Royce

ភ្នំពេញ៖អតីតតារាRock សួស វីសា បានអះអាងថានាងយកខួក្បាលទៅប្រឹងរកស៊ី ប្រឹង​សន្សំ​លុយដើម្បីទិញ​រថយន្ដដែលខ្លួនឯងស្រលាញ់នោះគឺឡានលំដាប់សេដ្ឋីជិះម៉ាកRolls Royce ហេតុនេះហើយនាង​ប្រឹងគិតតែ​លើរឿងល្អៗប៉ុណ្ណោះ ព្រោះបើគិតតែលើរឿងស្មុគ​ស្មា​ញ​ពេក​មិនដឹងបានអីមកវិញឡើយ។ការដាក់​គោល​ដៅ​ធំរបស់វីសា នៅពេលនេះ​ក្រោយ​ពី​វីនាង​មាន​រថយន្ដជិះផ្ទាល់ខ្លួននូវម៉ាកទំនើបៗដូចជាLexus Lx 570 ,Lexus Nx200t ,AlphardនិងMazda ជាដើម​ដែលមើលទៅតាមឡានដែលនាងជិះឆ្លាស់គ្នានៅពេលនេះ​គូតែគ្រប់​គ្រាន់​ទៅហើយ​សម្រាប់វីសា តែដូចពាក្យគេថាគ្មានវិធីណាអាចហាមឃាត់​សេចក្ដីលោភលន់របស់មនុស្សទាំង​ឡាយ​បាន​​ឡើយ នោះគឺគ្រប់គ្នាចង់មានបានថែមទៀត ។

ប៉ុន្ដែមុនវីសា បង្ហើបក្ដីប្រាថ្នា​ជិះ​រថ​យន្ដ​១គ្រឿង​ស្មើ​ផ្ទះវីឡារ១​នោះក្រោយពីមុននេះ​មានតារានិងអតីតល្បីៗដូចជា​អ្នកនាង​ស្រី​តូច ចំណាន,លី យ៉ាណា,ខៀវ សានសាណា ,ព្រាប សុវត្ថិ និងខែម ប៊ុនថៃ កំពុងតែហ៊ឺហាជិះ​រថយន្ដ​ម៉ាកRolls Royce យ៉ាងកាលីពរៀងៗខ្លួន។ដោយឡែក​សម្រាប់សួស វីសា វិញបើផ្អែក​តាមទ្រព្យធន​របស់​នាងមាន​នាពេលបច្ចុប្បន្ននេះវិញការចង់ជិះរថយន្ដម៉ាកRolls Royce ប្រាកដជាមិនពិបាក​ឡើ​យ​​សម្រាប់រូបនាងព្រោះ​នាង​មាន​ផ្ទះនិងដីធ្លីជាច្រើនកន្លែង តាំងពី​ប្ដីប្រពន្ធតារា១គូ​នេះ​ងាកមករកស៊ីផ្នែកអចលនទ្រព្យមក។

  សួស វីសា បានចាប់ដៃលោកថមមី ជាង២ឆ្នាំមកហើយដែលពួកគេ​ទទួល​បាន​ចំណងដៃកូនស្រី១គូឲ្យស្រ​លាញ់​។ក្រោយមានស្វាមីនិងកូនមកវីសា ក៍មិនខុសពីឱក សុគន្ធ​កញ្ញា និងពេជ្រ សូលីកា ដែរពោលគឺអាជីពចម្រៀង​ហាក់​​នៅទ្រឹង ហេតុនេះហើយបំណងនាង​ចង់​បានលេខ២នៅហង្សមាសអាចនឹងពិបាកដណ្ដើមបាន​ព្រោះថា​មើល​ទៅផលិតកម្មធំនេះ​សម្រាប់តារាស្រីមាន​តែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះដែលហក់ឡើងនារយៈ​ពេល​ចុង​ក្រោយនេះ។​យ៉ាងណាគេចាំ​មើលថាតើសម្រាប់​កម្មវិធីThe Voice Kids Cambodia រដូវកាល​ទី៣ ខាងមុខនេះ​វីសា នៅតែជាCoach តទៅទៀត​ឬមួយថៅកែបានផ្លាស់ប្ដូរដាក់​អ្នកថ្មី?​តែគេជឿរថាមិនមានហានិភ័យ​សេដ្ឋកិច្ច​ឡើយសម្រាប់វីសា ប្រសិនណានាង​ចុះ​ខ្សោយ​ក្នុងអាជីព​ចម្រៀង​ដូចតារាមួយចំនួនដែលមានប្ដីនិងកូននោះ ព្រោះថាពេលនេះ​នាង​មិនពឹង​ទៅលើអាជីពសិល្បៈទាំងស្រុងនោះទេ​ដោយសារមានជំនួញច្រើន​ក្នុងដៃ។​ចំណែក​មហាជន​បានសរសើរវីសា ដែលរកបានស្វាមីហ៊ានធ្វើគ្រប់បែបយ៉ាងទាំងអស់ដើម្បីនាង​ក្នុង​នោះ​លោក​ថមមី មានទាំងការតុបតែងខ្លួនធ្វើខ្ទើយដើម្បីលក់ផលិតផលទៀតផង ខណៈដែលវីសា ធ្លាប់​អួតថាប្ដីថ្នាក់ថ្នម​នាងដូច​ព្រះនាង៕