តារា៣ដួងស្ទះធ្វើតួឯក

ភ្នំពេញ៖ពេជ្រ សោភា,សុគន្ធ និសា,សួស វីសា ,រ៉េត ស៊ូហ្សាណា ,ប៉ាច គីមមួយ,សុខ ស្រីនាង ,វី ឌីណែត ,ពេជ្រ សូលីកា និងកែវ សុបញ្ញា ជាដើមពួកគេសុទ្ធតែបានភ្លក្សរសជាតិការ​សម្ដែ​ង​ភាពយន្ដរៀងៗ​ខ្លួនបើទោះជាតារា​ខាងលើនៅតែចាត់ទុកអាជីពចម្រៀងជាជម្រើសទី១របស់ពួកគេក្ដី។ប៉ុន្ដែគេកត់សម្គាល់ថានៅឆ្នាំ២០២២ មាន​តារា​ល្បី៣ដួងបន្ដស្ទះការគ្រង​តំ​ណែងតួឯក​ដូចគ្នា​ទើបធ្វើឲ្យអ្នកគាំទ្រតារាទាំងនោះរងចាំទស្សនា​ស្នាដៃដំបូងរបស់​តារា​ទាំង​នោះ​​​ឡើង​ផ្សារ​ភ្នែក។

 ១៖មាស សុខសោភា៖តារាចម្រៀងរាម រូបនេះធ្លាប់បានប្រកាសតាំងពីអំឡុង​នាង​ឈ​ជើងនៅរាម ម្លេះថានឹង​ឈាន​ចូលទៅសម្ដែងភាពយន្ដដែលអាចនឹង​ចាប់ឲ្យស្មើអាជីពចម្រៀង​តែ​ម្ដង​ព្រោះចិត្តនាងស្រលាញ់ខ្លាំង ដែ​លការវាចាបែបនោះធ្វើឲ្យបណ្ដារផលិតករទាំងឡាយ​មាន​ការចាប់អារម្មណ៍ណាស់និងចង់បាន​អ្នកចម្រៀង​សំ​នៀង​ផ្អែមរូបនេះឲ្យធ្វើជាតួឯក។ប៉ុន្ដែ​ក្រុម​ផលិតភាពយន្ដទាំងនោះ​បានដកខ្លួនថយទៅវិញអស់ ដោយសម្អាង​ថាសុខសោភា មាន​តម្លៃខ្លួនថ្លៃពេក និងដំណឹង១ថាបងប្រុសរបស់នាងលោកមាស សុខរនតៈ ទាមទារការចង់​បាន​​លុយ​ចំណេញពីការថតកុនទាំងនោះចែកជាពីស្មើគ្នាជាមួយសោភា ។តែការក្លាយខ្លួន​ទៅ​ជាតារារាម រយៈ​ពេលជិត២ឆ្នាំនេះមានន័យថាសោភា អាចនឹងធ្វើជាតួឯកនៅពេលណាក៍​បាន​ដែរព្រោះផលិតកម្មនោះ​មានអ្នក​ជំនាញផលិតរឿងស្រាប់ ហេតុនេះហើយគេជឿរថាមិន​យូរទេ​អតីតតារាសាន់ដេដែលបានភ្ជាប់ស្នេហ៍ជាមួយ​អាណិកជនខ្មែរមកពីកាណាដា​១៥ ឆ្នាំ​តែ​មិន​ទាន់​បានរៀបមង្គលការជាចំហរូបនេះនឹងក្លាយទៅជា​តួឯកលើកដំ​បូងក្នុងភាពយន្ដខ្នាត​ធំ​របស់រាម ក្នុង​ពេលដ៍ខ្លីខាងមុខនេះជាមិនខាន។

 ២៖ឱក សុគន្ធកញ្ញា៖ប្អូនថ្លៃថៅកែហង្សមាសរូបនេះលេចឭថានាងចង់​ដឹកដៃលោក​ខែម ប៊ុនថៃ សម្ដែងភាព​យន្ដ​ខ្នាតធំជាលើកទី១នៅហង្សមាសតាំងពីឆ្នាំ២០១៩ មក​ម្លេះ ប៉ុ​ន្ដែក្រោយ​រៀបការហើយពោះធំគម្រោងនោះ​បានស្ងប់​ស្ងាត់រហូតមកដល់បច្ចុប្បន្នបើទោះជាពេលនេះកូនប្រុសនាងមានអាយុជាង២ឆ្នាំក្ដី តែដៃគូរបស់​នាងលោក​ប៊ុន​ថៃ សព្វ​ថ្ងៃមមា​ញឹ​ក​រកស៊ី​លក់​ដីឡូតិ៍ច្រើនជាងលេងសិល្បៈនោះគេ​ជឿរថាផែនការធ្វើតួឯករបស់តារាកូន១​រូប​នេះ​នឹង​​ត្រូវ​ស្ទះយូខែថែមទៀតជាមិនខាន។ប៉ុន្ដែយោងតាមអ្នកដឹកនាំសម្ដែងភាពយន្ដនៅ​ហង្សមាសបានបង្ហើបឲ្យ​ដឹង​ថា​ពួកគេរងចាំតែសញ្ញាពីសុគន្ធកញ្ញា ប៉ុណ្ណោះពោល​គឺឲ្យតែនាង​ឆ្លើយថាមាន​ពេល​គ្រប់គ្រាន់ឬដល់ពេល​វេលា​ត្រូវថតរឿងហើយ ពេលនោះខាងលោក​អាច​ដាក់ជំនួស​តួ​ប្រុសលោកប៊ុនថៃ ជាតារាណាផ្សេងដែល​ប្អូនថ្លៃ​ថៅកែហង្ស​មាសរូបនេះ​ពេញចិត្តក៍​បាន។​ការលើកឡើងបែបនេះរបស់Director នៅហង្សមាសក្រោយសុគន្ធ​កញ្ញា បាន​​អាកខានថត​រឿង”ខ្ញុំមានញាណលើស”ដែលជំនួសដោយសុខ ស្រីនាង ព្រោះពេលនោះ​នាងព​ពោះ​កូន​ដំបូង។

  ៣៖តន់ ច័ន្ទសីម៉ា៖តារាតូចច្រឡឹងរបស់Galaxy រូបនេះជាតួឯកផ្នែកអ្នកចម្រៀងស្រីនៅ​នៅ​ផលិតកម្មថ្មីនេះ ព្រោះ​មានតែនាងម្នាក់គត់ដែលអាចចាប់ដៃ​គូច្រៀងជាមួយកំពូលតារា​ចម្រៀងព្រាប សុវត្ថិ និងលោកខេម ទើបធ្វើឲ្យ​ស្រី​ស្រស់ឡើងកូដលឿនដូចផ្លេកបន្ទោរ។​ប៉ុន្ដែ​សម្រា​ប់ការ​ធ្វើជាតួឯកភាពយន្ដនោះច័ន្ទសីម៉ា នៅតែស្ទះផ្លូវដ​ដែល​បើទោះជាផលិតកម្មដែល​នាង​កំពុងតែឈជើងនេះមានគោលការណ៍​ផលិតទាំងភាពយន្ដនិង​ចម្រៀង​ស្មើ​ដៃគ្នា​ក្ដី។តាម​ព័ត​មានថាច័ន្ទសីម៉ា អាចនឹងចាប់ដៃថតរឿងជាមួយលោកខេម មុនលោកឧកញ៉ាព្រាប សុវត្ថិ ព្រោះ​ពេលនេះលោកឧកញ៉ាស្នាយ បានងាកទៅគិតគូរឿងរកស៊ីធំច្រើនជាងការងារ​សិល្បៈ។​គេ​​អាច​ព្យាករណ៍បានថា​នៅពេលដែលសីម៉ា ក្លាយទៅជាតួឯកក្នុងភាពយន្ដខ្នាតធំរបស់​Galaxy នោះកេរ្តិ៍ឈ្មោះរបស់នាង​នឹងបោះពួយ​ទៅមុខថែមទៀតជា ដែលពេល​នោះ​តារា​មាន​គី​ឡូ​ប្រហាក់ប្រហែលនាងកាន់តែពិបាកទប់ទប់អតីត​អ្នកស្មូតលេខ​១​ប្រចាំខេត្តតា​កែវរូប​នេះ​ជា​មិន​ខាន​៕