Loading...

គូ​​ស្នេហ៍​​​ឈ្លោះ​​​គ្នា​​ក្នុង​​រថយន្ត​​ បើក​​បុក​​របាំង​ថ្ម​​ នារី​សង្សារ​ទះ​ខាង​ប្រុស​២ ​ដៃ​ទៀត​​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 5:05 am

ភ្នំពេញ៖ គូរស្នេហ៍មួយគូខាងប្រុសប្រចណ្ឌបានឈ្លោះប្រកែកគ្នារហូតបើករថយន្តបុកក្បាលនាគពុះចែកផ្លូវវេរខុសគំនូសត្រូវសមត្ថកិច្ចឃាត់គូសង្សារនិងរថយន្តយកទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលគ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកក្ដដា នៅចំណុចស្តុបអាងទឹកស្ថានីយប្រេងឥន្ធនៈតេលា ផ្លូវព្រះសីហនុកែងផ្លូវព្រះមុន្នីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

dgdfdSAas

សាក្សីដែលបានឃើញហេតុការណ៍បានប្រាប់អោយដឹងថា មុនដំបូងគេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300  ពណ័ស ពាក់ស្លាកលេខភ្នំពេញ 2P.9179 ជិះគ្នាពីរនាក់គូរស្នេហ៍ តាមបណ្ដាយផ្លូវព្រះសីហនុ ពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន រវល់តែឈ្លោះ ប្រកែកគ្នា លុះមកដល់ចំណុចស្តុបតេលារថយន្តបើកលឿនពេកបានបត់ស្ដាំជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលវៀចពីរកង់ ធ្វើឲ្យរថយន្តដាច់កាឡេកង់មុខខាងស្ដាំនិងផ្ទុះពោងសុវត្ថិភាពទាំងពីរតែសំណាងល្អគូរស្នេហ៍ទាំងពីរមិនមានគ្រោះថ្នាក់អ្វីឡើយ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគេឃើញស្រីស្អាតម្នាក់បានចេញពីក្នុង រថយន្តហើយដើរទៅវាយបុរសជាអ្នកបើករថយន្តពីរបីដៃដោយនិយាយស្តីបន្ទោសទៅខាង ប្រុសថាបើបងមិនជឿអូនទេក៏ហៃទៅចុះ ។ ភ្លាមៗនោះសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុបានឃាត់ភាគីទាំងពីរកុំឲ្យឈ្លោះប្រកែកគ្នាត្រូវគូស្នេហ៍នោះប្រាប់ថាកុំចេះដឹងរឿងរបស់គេ ។

dsgsdghf
គូសង្សារកំពុងឈ្លោះគ្នា ក្រោយបើករថយន្ដបុករបាំងថ្មរួច

បើតាមសំដីពីប្រជាពលរដ្ឋដែលឃើញហេតុការបានប្រាប់ថាគូស្នេហ៍នេះមួយគូនេះឈ្លោះប្រកែកដោយសារតែខាងប្រុសប្រចណ្ឌខាងស្រីទើបបង្កឲ្យមានការគ្រោះថ្នាក់ចរាចរណ៍ បែបនេះ សំណាងហើយដែលបុករបាំងថ្ម ចុះបើកបុកអ្នកធ្វើដំណើរតាមផ្លូវច្បាស់ជាស្លាប់ ហើយ បើរថយន្តបើកដូចហោះបែបនេះ ។

ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កបាននិយាយថាគេមិនបានបុកមនុស្សទេ គ្រាន់តែ បុករបាំងថ្មតែប៉ុណ្ណោះ ។ រថយន្តបង្កព្រមទាំងគូស្នេហ៍ខាងលើនេះត្រូវសមត្ថកិច្ចយកទៅ រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីសងថ្លៃខូចខាតក្បាលនាគពុះចែកផ្លូវ ៕

ង៉ូវ ឌីណា

dsgsfgdfs
រថយន្ដបង្កហេតុ