ខេត្តបាត់ដំបង ៖ ផ្ទះ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ មានទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់អំពីដែក ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ដែលមានម្ចាស់ឈ្មោះសួង សាមុន ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ ដំបង។

ករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា គឺផ្តើមចេញពីការឆ្លងចរន្តអគ្គិសនីភ្លើងអាគុយសូឡា ទើប បណ្តាលឱ្យឆេះឡើងតែម្តង តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ តែបង្កការខូចខាតទ្រព្យសម្បត្តិ រួមមាន ផ្ទះ ១ខ្នង ទាំងស្រុង រួមជាមួយម៉ាស៊ីនអារឈើ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត៕

