Loading...

នី មុនីនាថ ផ្អាកគម្រោងរៀបការ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០១៦​ | តារាខ្មែរ | | 0 | ម៉ោង 1:53 am

ក្រោយពេល ភ្ជាប់ពាក្យស្ងាត់ៗ កាលពី អំឡុងឆ្នាំ២០១៥ ថ្មីៗនេះ លោកអ៊ុង សូឡាំង គូដណ្តឹង តារាទឹកភ្នែក នី មុនីនាថ បានហោះ មកពីអាមេរិក មកដេញពេលាម ង្គលការ តែមិនបាន សម្រេច ដោយលើក ហេតុផលថា ឆ្នាំ២០១៦ ឆុងឆ្នាំ មិនអាច រៀបការបានទេ ដូច្នេះត្រូវ ពន្យារពេលវិញ។ ប៉ុន្តែ ទន្ទឹមនឹងនោះ ក៏មាន ការសង្ស័យថា ទំនងជា ស្នេហាឆ្លងទ្វីបរបស់នាង ប្រែប្រួល ទើបលើកពេល រៀបការ ជាបន្តបន្ទាប់ ហើយអ្នកខ្លះ ទៀតសង្ស័យថា ជាស្នេហា ក្លែងក្លាយទៀតផង។

1 (3)ក្នុងជំនួបជាមួយ អ្នកស្រីឌី សុភាលី ម្តាយនី មុនីនាថ កាលពីល្ងាច ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានថ្លែ ងឱ្យដឹងថា រហូតមកទល់ពេលនេះ នី មុនីនាថ មិនទាន់ ច្បាស់ពីគម្រោង រៀបការនៅឡើយ។

អ្នកស្រីសុភាលី ប្រាប់ថា “រឿងហ្នឹង មិនទាន់ច្បាស់ទេ ហើយបើច្បាស់ ពេលណា ខ្ញុំនឹងប្រាប់ភ្លាម គឺមិនលាក់បាំងទេ”។
ម្តាយនិងជា អ្នកនាំពាក្យ របស់នី មុនីនាថ បានថ្លែង ឱ្យដឹងដែរថា ខណៈដែលមុនីនាថ ផ្អាកគម្រោ ងរៀបការ នាងកំពុងតែសម្រុកកើបលុយ យ៉ាងជោកជាំ ពីអាជីពសិល្បៈ ពោលគឺស្របពេល កំពុងថតរឿង “បណ្តឹងខ្មោចស្រីទាំង៥” របស់អ្នកស្រីពាន់ ភួងបុប្ផា នាងកំពុង ត្រៀមថតខ្សែភាពយន្ត ភាគឱ្យខាងស្ថានីយ ទូរទស្សន៍៣ រឿងទៀត ក្នុងពេលតែមួយ ដូចជារឿង “ទុំទាវ”, “បំភ្លេចមិនបាន” និងរឿង “នាងនាថ”។ ក្រៅពីនេះ ក៏មានសកម្មភាព សិល្បៈជាច្រើន ទៀតផងដែរ ដែលស្ទើរតែគ្មាន ពេលសម្រាក។
កន្លងមក មានដំណឹងថា លោកអ៊ុង សូឡាំង ជាបុរស សម្បូរស្នេហ៍ ហើយក៏មានស្រីស្នេហ៍ នៅសហរដ្ឋអាមេរិក ផងដែរ ហើយការពន្យារពេល រៀបមង្គលការ ជាបន្តបន្ទាប់នោះ នាំឱ្យមាន ការលើកឡើងថា សម្ព័ន្ធស្នេហ៍ របស់មុនីនាថ នឹងអាចប្រែប្រួល ខណៈដែល មុនីនាថ ក៏មានមន្ត្រីធំ មួយចំនួន តាមថ្ពក់ស្នេហ៍ដែរ។
អ្នកស្រី សុភាលី អះអាងថា ទំនាក់ទំនង រវាងមុនីនាថ និងលោកអ៊ុង សូឡាំង គ្មានការ ប្រែប្រួលទេ។ អ្នកស្រី សុភាលី បន្ថែមថា “ពួកគេ អត់អីទេ ព្រោះពួកគេ ស្វែងយល់ចិត្តគ្នា ច្បាស់លាស់ទៅហើយ គឺទុកចិត្ត និងជឿជាក់ លើគ្នាទៅវិញទៅមក”។
មុនពេល ភ្ជាប់ស្នេហ៍ ជាមួយលោកអ៊ុង សូឡាំង រហូតឈាន ដល់ពិធីភ្ជាប់ពាក្យ និងត្រៀម រៀបមង្គលការ កសាងសុភមង្គលរួមគ្នា មុនីនាថ ធ្លាប់លេចឮថា បរាជ័យរឿង ស្នេហ៍ជាមួយ លោកកែវ កុសល ម្តងរួចមកហើយ។ ពោលគឺក្រោយពេលពិសោធ ស្នេហ៍បានមួយរយៈ លោកកុសល បានប្រែចិត្ត ទៅស្នេហ៍ អ្នកមេម៉ាយ កូនមួយវិញ ដែលធ្វើឱ្យនាងកក ឈាមពេញ បេះដូង។
យ៉ាងណា អ្នកស្រីសុភាលី បញ្ជាក់ថា ទោះបីមុនីនាថ និងគូដណ្តឹង នៅឆ្ងាយពីគ្នា ខណ្ឌចែកទ្វីប ផ្សេងពីគ្នា តែសម្ព័ន្ធភាពរបស់ពួកគេ នៅតែរឹងមាំ ដោយគ្មានការ ប្រែប្រួលនោះទេ ហើយពួកគេ តែងឱ្យតម្លៃគ្នា ទៅវិញទៅមក។
បន្ទាប់ពីភ្ជាប់ស្នេហ៍ ជាមួយបុរស នៅឯនាយសមុទ្រ មុនីនាថ កាន់តែឡើងកូដ ក្នុងអាជីពសិល្បៈ ហើយក៏កាន់តែហ៉ឺហាផងដែរ ដែលបច្ចុប្បន្ន នាងជិះរថយន្ត Lexus RX330 ពណ៌ស ដែលមានការសង្ស័យថា គូដណ្តឹង របស់នាងជា អ្នកជួយជ្រោមជ្រែង។ ប៉ុន្តែ ម្តាយនី មុនីនាថ បានអះអាងថា រថយន្តដែល នាងជិះ សព្វថ្ងៃ គឺទិញក្នុង លក្ខខណ្ឌបង់រំលស់ គួបផ្សំនឹងគូដណ្តឹង ជួយខ្លះ។
តាមគម្រោង ក្រោយរៀបការរួច មុនីនាថ នឹងបោះបង់សិល្បៈ ចេញទៅ រស់នៅតាមប្តី នៅសហរដ្ឋអាមេរិក ដូចសារ៉ាយ សក្ខណា ដែរ។ ហេតុនេះហើយ ខណៈដែលពន្យារ ពេលរៀបការ មុនីនាថ កំពុងប្រឹងរក លុយពីអាជីព សិល្បៈ ដើម្បីជួយ ជ្រោមជ្រែងគ្រួសារ មុនពេល លាភាពក្រមុំទៅផ្ញើវាសនា នៅលើទឹកដីអាមេរិក៕ សុខ ស៊ីឡាង10251993_554144404700754_8508705499459062220_n