Loading...

ប្រជា​ពល​រដ្ឋ​ខឹង​សុំ​ដង្ហែ​សព​លោក ​កែម​ ​ឡី ​មិន​បាន ​យក​ដុំ​ថ្ម​គប់​រថយន្ដ​ដឹក​សព​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:47 am

ភ្នំពេញ៖ នៅមុននេះបន្ដិច ប្រជាពលរដ្ឋជាច្រើនរយនាក់ បានសុំសមត្ថកិច្ចដង្ហែសពលោក កែម ឡី តែត្រូវអាជ្ញាធរមិនអនុញ្ញាត បង្កឲ្យប្រជាពលរដ្ឋមិនសុខចិត្ដ បាននាំគ្នាយកដុំថ្ម ដបទឹកសុទ្ធ គប់ទៅលើរថយន្ដដែលអាជ្ញាធរត្រៀមសម្រាប់ដឹកសពលោក កែម ឡី ទៅតម្កល់នៅវត្ដចាស់ ។

នេះបើតាមអ្នកឆ្លើយឆ្លងព័ត៌មាននគរធំ ប្រចាំនៅកន្លែងបាញ់សម្លាប់អ្នកវិភាគសង្គមលោក កែម ឡី នាស្ដាម៉ាតកាល់តិច ស្ដុបបូកគោ បានប្រាប់ឲ្យដឹង ។

fhfdhjjfkls
ក្រុមគ្រួសារសព កំពុងរៀបចំសពត្រៀមដឹកចេញពីកន្លែងកើតហេតុ

បច្ចុប្បន្ន សពលោក កែម ឡី ត្រូវបានក្រុមមន្រ្ដីបច្ចេកទេសពិនិត្យរួចរាល់ហើយ កំពុងត្រៀមដកសពចេញពីកន្លែងកើតហេតុ តែត្រូវប្រជាពលរដ្ឋរារាំង ៕

នូ សុផាន់ណា