Loading...

ផាន វីរ៉ាទី ប្រកែកជំងឺតួឯក

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០១៦​ | តារាខ្មែរ | | 0 | ម៉ោង 6:54 am

11039218_505143736310529_7587934612264473621_nក្នុងទឹកមុខធ្លាប់តែសប្បាយរីករាយញញឹមពព្រាយគួរឱ្យក្នាញ់នោះ នាងផាន វីរ៉ាទី ប្រែទៅជាក្រៀមស្រពោន និងស្រងូតស្រងាត់វិញភ្លាម ក្រោយពេលដែលត្រូវគេចោទប្រកាន់ថា នាងជាតារាស្រីវ៉ៃប្ញក កាច់រាងឆ្មើងឆ្មៃជាងគេនៅថោន ហើយមានជំងឺតួឯក យកលុយជាធំ ព្រោះរាល់ការងារសប្បុរសធម៌ជួយដល់សង្គម រ៉ាប៊ី តែងតែច្រានចោល ព្រោះដឹងថា អត់បានលុយ។ ការចោទប្រកាន់បែបនេះ ធ្វើឱ្យស្រីស្រស់រ៉ាប៊ី មិនសប្បាយចិត្តឡើយ ថែមទាំងចាត់ទុកថា មានគេចង់បំបាក់នាងទៀតផង។

ក្នុងជំនួបផ្ទាល់ជាមួយស្រីស្អាតរ៉ាប៊ី នៅទូរទស្សន៍អាស៊ីអាគ្នេយ៍ តារាលេងសម្រស់រូបនេះ បានថ្លែងថា “មានគេចង់ធ្វើបាបខ្ញុំទេបង តាមពិតថ្មីៗនេះ មានកម្មវិធីមួយ គេទាក់ទងមកខ្ញុំជាសប្បុរសធម៌ តែខ្ញុំអត់បានទៅទេ ព្រោះម៉ាក់ខ្ញុំឈឺ លើសឈាម ទើបលេចឮថា ខ្ញុំហ្នឹងកើតជំងឺតួឯក យកលុយជាធំឯណា។ ខ្ញុំគ្រាន់តែចង់ប្រាប់ថា កន្លងមក ខ្ញុំបានធ្វើកិច្ចការសង្គមទាក់ទងសប្បុរសធម៌មានច្រើនដែរ ដូចជាចូលរួមរើសសំរាមនៅសៀមរាប ភ្នំពេញ ដាំកូនឈើ ចែកអំណោយឱ្យកុមារកំព្រាជាដើម តែខ្ញុំអត់ចូលចិត្តបង្ហោះដូចគេទេ ទើបគេមិនដឹង ហើយចេះតែចោទប្រកាន់ តែបើនៅតែអ៊ីចឹងទៀត ខ្ញុំអាចផុស (Post) ដូចគេដែរហើយ។ ទាក់ទងការច្រៀងសប្បុរសធម៌វិញ ខ្ញុំក៏ធ្លាប់បានចូលរួមដែរ តែបើ Free រហូតក៏មិនកើតដែរ ព្រោះយើងត្រូវការចំណាយទៅលើក្រុមរាំអីដែរ ហើយយើងក៏មិនមែនជាអ្នករកបានរាប់ម៉ឺនដុល្លារ អីដូចគេឯណា? តែបើមានលទ្ធភាព ខ្ញុំនឹងបន្តរហូតជាមួយការងារសង្គម”។

ផាន វីរ៉ាទី មិនសូវមានបទចម្រៀងថ្មីៗទេ គឺច្រើនតែច្រៀង បទចាស់ៗធ្វើបទភ្លេងឡើងវិញ ទើបធ្វើឱ្យកេរ្តិ៍ឈ្មោះនាងនៅមានកម្រិត បើទោះជាសុគន្ធ និសា ចាកចេញពីថោន ចូលហង្សមាស ហើយត្រូវគេគិតថា រ៉ាទី អាចជំនួសតំណែងនិសា ក្តី តែពេលនេះនៅតែមាស សុខសោភា ជាតួឯកដដែល ហើយភាពយន្តរឿង “អ្នកបម្រើ០០៧” ដែលរ៉ាប៊ី ជាតួឯកនោះ ក៏ជាប់គាំងទៀត៕ ហ៊ឹម វិចិត្រ

ec102a6257736074496dbf8fc8321ff1e77146fdfebe90a845af02ba597d1228db1baba514d10b1e