Loading...

ភ្ជង់​ប្លន់​កាបូប​លុយ​មិន​សម្រេច ​សមត្ថកិច្ច​ប្រកាស​តាម​វិទ្យុ​ទាក់​ទង​ចាប់​បាន​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 1:47 am

ភ្នំពេញ៖ ក្រុមចោរប្រដាប់អាវុធ២នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានភ្លាមៗ បន្ទាប់ពីពួកគេធ្វើសកម្មភាពដកកាំភ្លើងភ្ជង់យកកាបូបពីម្តាយ និងកូន ២នាក់ មិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩យប់ថ្ងៃទី ៨កក្តដា ២០១៦ នៅចំណុចផ្លូវស៊ីសុវត្ថិ មុខសាលាបឋមសិក្សាកុលាបទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពមិនច្បាស់ការពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រី២នាក់ម្តាយនឹងកូន ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកឌុបគ្នា តាមបណ្តោយផ្លូវស៊ីសុវត្ត ទិសដៅពីជើងទៅត្បូង លុះខណះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki smash ពណ៍ក្រហម តាមពីក្រោយស្របគ្នាមកអែបជិត និងដកកាំភ្លើងមិនចាំម៉ាកភ្ជង់គំរាមយកកាបូបស្ពាយដែលមានលុយជាច្រើន តែសំណាងល្អ ម៉ូតូជនរងគ្រោះម្តាយនឹងកូនបានដួល បង្កឲ្យផ្អើលដល់ប្រជាពលរដ្ឋចេញមកចោមរោមមើល ធ្វើឲ្យក្រុមចោរបាត់បងឪកាស ក៏ជិះម៉ូតូរត់គេចខ្លួន ។

gfjfgjhdsfddf
ជនសង្ស័យប្លន់មិនបានសម្រេច សមត្ថកិច្ចឃាត់បាន ក្រោយប្រកាសតាមវិទ្យុទាក់ទង

ប្រភពដដែលបន្ដថា ភ្លាមៗនោះក៏មានសមត្ថកិច្ចល្បាតជួប បានធ្វើការសួរនាំដំណើររឿងនិងភិនភាគ រួចបានប្រកាសតាមវិទ្យុទាក់ទងឲ្យចេញស្ទាក់គ្រប់ផ្លូវ លុះមកដល់ចំណុចផ្លូវ ៥១ កែង ផ្លូវ១៧៨ សង្កាត់ផ្សារថ្មីទី៣ ជិតវិទ្យាល័យព្រះស៊ីសុវត្ថិ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលក្រុង ក៏ប្រទះឃើញ ដេញប្រមាញ់ឃាត់បានទាំង២នាក់តែម្តង ។ ជនសង្ស័យរួមនិងជនរងគ្រោះ ទាំងអស់មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ។

ក្រោយពេលឃាត់បានភ្លាមៗ កំលាំងព្រហ្មទណ្ឌកំរិតស្រាលបានបញ្ចូនជនសង្ស័យទាំង២នាក់ ទៅកាន់ការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕

ប៊ុន ស៊ុន្ធី