Loading...

យុទ្ធសាស្រ្តធ្វើសង្គ្រាម របស់អ្នកប្រាជ្ញចិន

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 10:30 am

គន្លឹះសង្រ្គាម៖ សង្គ្រាមគឺជាបញ្ហាដ៏ សំខាន់នៃអាយុជីវិត របស់រដ្ឋមួយដែលវាជាប់ ពាក់ព័ន្ធនិងការស្លា ប់ឬរស់ក៏ដូចជាកា របង្កម ហន្តរាយ ដល់ប្រជាជាតិមួយ។ហេតុនេះហើយវា តម្រូវឲ្យមានការសិក្សាឲ្យបានហ្មត់ចត់ពីភ្លើងសង្គ្រាម ដើម្បីចៀសផុតពីវិនាសកម្ម។

ដូចនេះការវាយតម្លៃចំពោះ កត្តាមូលដ្ឋានគ្រឹះចំនួន៥និងធ្វើការ ប្រៀបធៀបលក្ខខណ្ឌផ្សេងៗ នៅក្នុងការប្រឆាំង តបតនឹងខ្មាំងសត្រូវជាគន្លឹះក្នុងការ ស្រាវជ្រាវពីលទ្ធផលនៃសង្គ្រាម។កត្តាទាំងនោះរួមមាន៖ /នយោបាយ /អាកាសធាតុ /ភូមិសាស្ត្រឬស្ថានដី /មេបញ្ជាការឬមេទ័ព /គោលការណ៍។

សូមប្រិយមិត្តអ្នកអានឈ្វេងយល់ពីក្បួនយុទ្ធសាស្ត្រធ្វើសឹកសង្គ្រាមរបស់អ្នកប្រាជ្ញចិន ស៊ុន ជឺ ដូចតទៅ៖

/ យុទ្ធសាស្ត្រវាយលុក

  • ស៊ុន ជឺ ពោលថានៅក្នុងការអនុវត្តសិល្បៈនៃសង្គ្រាម អ្វីដែលប្រសើរជាងគេបំផុតទាំងអម្បាលមាណ គឺការយកបានប្រទេសឬទឹកដីរបស់សត្រូវទាំងមូលដោយគ្មានការខូចខាតឬបាត់បង់កម្លាំងទ័ពក៏ដូចជាយុទ្ធោបករណ៍។ ការធ្វើឲ្យបែកខ្ញែកនិងការបំផ្លិច បំផ្លាញវាមិនមែនជារឿងល្អឡើយ។ ជាថ្មីម្តងទៀតការក្តាប់បានកងទ័ពទាំងអស់វាប្រសើរជាងការវាយកម្ចាត់ឬសម្លាប់ចោល។ការចាប់ឲ្យបានកងវរសេនាធំមួយកងហើយចាំកម្ចាត់ពួកគេចោល។
  • ហេតុនេះដើម្បីវាយនិងច្បាំង ដណ្តើមទឹកដីនៅគ្រប់ការប្រយុទ្ធរបស់អ្នកគឺមិន ត្រូវវិនិច្ឆ័យពីភាពវិជ្ជមានខ្ពស់បំផុតពេកឡើយ ក៏ដូចជាការវាយតម្លៃពីលទ្ធផលល្អបំផុតដែល មាននៅក្នុងការបំបែកក្បួនទប់ទល់របស់សត្រូវដោយមិន បាត់វាយឬចេញច្បាំង។
  • ដូចនេះទម្រង់ដ៏ប្រសើរបំផុត នៃភាពទូទៅគឺការរារាំង ដល់ផែនការរបស់ខ្មាំងសត្រូវ។ ចំណែករូបមន្តបន្ទាប់ដ៏ល្អ បំផុតគឺការការពារផ្លូវតភ្ជាប់នៃកម្លាំងទ័ពរបស់សត្រូវ ។ បន្ទាប់មកធ្វើការវាយប្រហារ កងទ័ពរបស់បច្ចាមិត្តក្នុងសមរភូមិនោះ។ហើយគោលនយោបាយដ៏អាក្រក់បំផុតគឺការឡោមព័ទ្ធជញ្ជាំងក្រុង។
  • តាមក្បួនសឹក គឺមិនត្រូវឡោមព័ទ្ធជញ្ជាំងក្រុងនោះ ឡើយប្រសិនជាវាអាចចៀសវាងបាន។ ការរៀបចំបិទបាំងឬបង្គប់កម្លាំងទ័ព ការបង្គប់កម្លាំងដែលអាច ចល័តបាន និងការអនុវត្តនូវយុទ្ធសាស្ត្រ ច្បាំងផ្សេងៗនឹងចំណាយពេល៣ខែពេញហើយការបោះ ទីតាំងមូលដ្ឋានឬ សង់កំពែងថ្មការពារការឆ្មក់ ចូលក្នុងអំឡុងពេលព័ទ្ធវាយទប់ទល់នឹងកំពែងក្រុងខ្មាំងសត្រូវនឹងចំណាយពេលលើសពី៣ខែដែរ។
  • ជាទូទៅ ភាពមិនអាចគ្រប់គ្រងការធ្វើឲ្យខឹង ច្រឡោតរបស់ខ្មាំងសត្រូវនឹងចាប់ផ្តើមធ្វើឲ្យ កងទ័ពសត្រូវឆ្លៀតឱកាសចូលវាយប្រហារដូចស្រមោចរោមស្ករ។
  • ហេតុដូច្នេះអ្នកដឹកនាំទ័ពដ៏ប៉ិនប្រសប់គឺបង្រាបឬយក ឈ្នះកម្លាំងទ័ពសត្រូវដោយមិនចាំបាច់វាយលុក ពោលគឺដណ្តើមបានក្រុងរបស់ពួកគេដោយមិនចាំបាច់ធ្វើការឡោមព័ទ្ធក្រុង។ពួកគេដួលរលំឬចុះចាញ់ដោយមិនចាំបាច់ការបើកប្រតិបត្តិអូសបន្លាយពេលយូរក្នុងសមរភូមិ ។ (នៅមានត…)

ប្រែសម្រួលដោយ៖ អ៊ីវ វិចិត្រា