Loading...

រតនៈ ពិសី ពិចារណា​ស្នេហ៍ពោះម៉ាយអូស្ដ្រាលី

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០១៦​ | តារាខ្មែរ | | 0 | ម៉ោង 1:47 am

តារាចម្រៀង ស្រស់ក្មេង កញ្ញារតនៈ ពិសី ទើបត្រឡប់ មកពីសម្ដែង នៅអូស្ត្រាលី កាលពីថ្ងៃទី៦ ខែកក្កដា ហើយនាងបាន បង្ហើបឲ្យដឹងថា គ្រាន់តែទៅ ដល់អូស្ត្រាលី ភ្លាម មានអ្នកចោមរោម សុំស្រលាញ់ដូចស្រមោច ហើយទន្ទឹមនិងនោះ នាងក៏បានពិចារណា បុរសពោះម៉ាយម្នាក់ផងដែរ។
រតនៈ បានចេញ ទៅសម្ដែងនៅប្រទេស អូស្ត្រាលីរយៈពេលមួយខែ ជាមួយតារាមួយចំនួន ដូចជាកញ្ញារស់ ម៉ូនីកា កញ្ញាវ៉ា ឌីភាលីង កញ្ញាសឿង ស៊ីដា និង ហេង កក្កដា ហើយបានត្រឡប់មកដល់មាតុប្រទេសវិញ កាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅនេះ។
រតនៈ ពិសី បានបង្ហើប ប្រាប់នៅព្រលាន យន្តហោះអន្តរៈជាតិភ្នំពេញ ថា ការចេញទៅ សម្ដែងនៅអូស្ត្រាលី លើកនេះ នាងសម្ដែងបានបីរដ្ឋ ដូចជា រដ្ឋមែលប៊ឺន អាន់ដឺឡែត និងស៊ីដនី ដែលទទួលបានជោគជ័យ និងការគាំទ្រយ៉ាងកក់ក្ដៅ។ ពិសី បន្ថែមថា “ខ្ញុំទៅទីនោះ ហាក់ចាញ់អាកាសធាតុត្រជាក់បន្តិច គឺឧស្សាហ៍ផ្ដាសាយ តែអត់អីទេ ខ្ញុំសប្បាយចិត្ត ព្រោះការសម្ដែងគ្រប់ទម្រង់ ទទួលបានជោគជ័យស្ទើរមិនគួរឲ្យជឿ ហើយខ្ញុំក៏ចង់ទៅសម្ដែង នៅទីនោះជាថ្មីម្ដងទៀតផងដែរ”។
តារារាងតូចច្រឡឹង គួរឲ្យក្នាញ់រូបនេះ ក៏បានឲ្យដឹងដែរថា ពេលនាងផ្ញើចិត្តកាយ នៅលើទឹកដីអូស្ត្រាលីមួយខែនោះ មានបុរសៗចោមរោម សុំស្នេហ៍នាង ដូចស្រមោច ហើយក៏មានអ្នកចង់ បាននាងជាគូគាប់ផងដែរ។ ពិសី បន្ថែមថា”គ្រាន់តែយើង ទៅដល់ភ្លា មយើងប្រៀបដូចស្ករអីចឹង ព្រោះមានអ្នកចោមរោម ដូចស្រមោ ចហើយខ្ញុំក៏កំពុងពិចារណា មើលចិត្តបុរសម្នាក់ ផងដែរ ដែលបុរសនោះជាពោះម៉ាយ មិនជាប់ពាក់ព័ន្ធប្រពន្ធកូន”។
ថៅកែស្រីហាងស្ប៉ា និង ម៉ាស្សារូបនេះក៏ បានឲ្យដឹងដែរថារវាងនាងនិងបុរសពោះម៉ាយរូបនោះមានអនុស្សាវរីយ៍ច្រើនខណៈដែលនាងទៅអូស្ត្រាលីមួយរយៈនេះតែមិនទាន់ច្បាស់ថាក្លាយជាដៃគូស្នេហានោះទេគឺត្រូវការពេលវេលាពិចារណាបន្តទៀតសិន។
រតនៈ ពិសី ពិតជាមានមន្តស្នេហ៍ ទាក់ទាញមិនធម្មតា មែនដែលនៅក្នុងស្រុក ល្បីមានបុរសៗសម្បូរទ្រព្យជាច្រើន តាមថ្ពក់ស្នេហ៍ ហើយពេលទៅ ដល់អូស្ត្រាលី ត្រូវគេចោមស្នេហ៍ ស្រមោចទៀត ខណៈដែលនាងបង្ហើបថា ក៏ចង់ផ្ញើវាសនា នៅលើទឹកដីអូស្ត្រាលីដែរ។
ចំពោះការងារសិល្បៈ ពិសី បង្ហើបថា នាងចង់សម្រាកលំហែកាយ រយៈពេលកន្លះខែសិន ស្របពេលមានខាង Sponsor កំពុងទាក់ទងនាង ឲ្យចេញទៅសម្ដែ ងនៅប្រទេស កាណាដា ក្នុងពេលឆាប់ៗនេះ៕

DSC_6852