Loading...

ឯក​ឧត្តម​ ណៅ ​ធួក ​ចូល​រួម​ដាំ​កូន​ឈើ​ព្រៃ​លិច​ទឹក​ ៥.០០០ដើម នៅ​ឆ្នុក​ទ្រូ​​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 9:38 am

ខេត្តកំពង់ឆ្នាំង៖ « ត្រូវផ្លាស់ប្តូរផ្នត់គំនិតគិតថា ត្រីនិងព្រៃឈើ គឺជារបស់សហគមន៍យើងនិងជារបស់យើ ងទាំងអស់គ្នា មិនមែនជារបស់មន្ត្រីជលផលនោះទេ ហេតុនេះយើងទាំងអស់គ្នាត្រូវតែចូលរួមដាំកូនឈើព្រៃលិចទឹក និងការពារត្រីនៅក្នុងរដូវពងកូនទាំងអស់គ្នា »ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបែបនេះទៅកាន់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០ ១៦ ក្នុងពិធីដាំកូនឈើព្រៃលិចទឹកចំនួន៥.០០០ដើម នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

ឯកឧត្តមបានលើកឡើងទៀតថា៖ តាមរបាយការណ៍របស់រដ្ឋបាលជលផលនៅក្នុងរដូវប្រាំងឆ្នាំនេះ ព្រៃឈើលិចទឹកនៅក្នុងទូទាំងប្រទេសកម្ពុចាប្រមាណ៦ម៉ឺនហិកតាត្រូវបានភ្លើងឆេះ  ក្នុងនោះមានខេត្តបាត់ដំបង ឆេះអស់១៣.០០០ហិកតា  ខេត្តកំពង់ធំ១៣.០០០ហិកតា ខេត្តសៀមរាប ១៣.០០០ហិកតា និងខេត្តកំពង់ឆ្នាំង នៅក្នុងឃុំឆ្នុកទ្រូនេះ ឆេះអស់៥៣០ហិកតា ។

shajfkdfsdf
ឯកឧត្ដម ណៅ ធួក អញ្ជើញដាំកូនឈើ

កន្លងមកប្រជាពលរដ្ឋយើងតែងគិតថា កិច្ចការការពារព្រៃលិចទឹក ការពារត្រី គឺជាភារកិច្ចរបស់មន្ត្រីជលផល  និងលើកឡើងថាកុំឆក់ត្រី កុំរកត្រីខុសច្បាប់ កុំកាប់ព្រៃលិចទឹក ប្រយត្ន័ជលផលចាប់ ដែលនេះគឺជាផ្នត់គំនិតគិតថា ត្រីនិងព្រៃឈើជារបស់ជលផល។ តែឥឡូវនេះត្រូវផ្លាស់ប្តូរគំនិតគិតថា ត្រីនិងព្រៃឈើ គឺជារបស់សហគមន៍យើងនិងជារបស់យើងទាំងអស់គ្នា មិនមែនជារបស់មន្ត្រីជលផលនោះទេព្រោះថា បើគ្មានការចូលរួមពីសហគមន៍ ពីប្រជាពលរដ្ឋយើងទាំងអស់គ្នា កិច្ចការពារព្រៃឈើលិចទឹកនិង

ការពារត្រី ដែលជាធនធានជលផលជាតិមិនអាចគង់វង្សបាននោះឡើយ ហេតុនេះទាមទារអោយយើងចូលរួមថែរក្សាការពារ  និងចូលរួមដាំកូនឈើព្រៃលិចទឹកនៅកន្លែងភ្លើងព្រៃឆេះឡើងវិញទាំងអស់គ្នា។

នៅក្នុងពិធីនេះដែរ លោក ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំងបានលើកឡើងថា៖ នៅក្នុងពេលនេះគឺជារដូវបិតការនេសាទ ដែលជារដូវត្រីពងងកូន  ហេតុនេះប្រជាពលរដ្ឋយើង សហគមនន៍នេសាទយើងត្រូវទេចូលរួមទប់ស្កាត់បទល្មើសនេសាទ នៅគ្រប់មូលដ្ឋានអោយបាន  ព្រោះថាបើយើងមិនទប់ស្កាត់បណ្តោយអោយគេចាបើត្រីមេពូជអស់នៅក្នុងរដូវបិតនេសាទនេះ តើយើងបានត្រីពីណាទៀតមកហូប  ម៉្យាងទៀតពេលទឹកទន្លេតូច ត្រីនៅទន្លេមេគ្គងក៏មិនអាចហូរចូលមកក្នុងបឹងទន្លេសាបបានដែរ។

shfdfsdlksfd
មន្រ្ដី សិស្ស និងប្រជាពលរដ្ឋ នាំគ្នាដាំកូនឈើ

លោក ចេង ញ៉ាន់ ក៏បានសំណូមពរដល់អាជ្ញាធរ ប្រជាពលរដ្ឋ និងខណ្ឌរដ្ឋបាលជលផល ត្រូវសហការគ្នាបណ្តុះកូនឈើ និងបង្កើនការដាំកូនឈើព្រៃលិចទឹកនៅតាមមូលដ្ឋាន នៅតាមតំបន់ភ្លើងព្រៃឆេះឡើងវិញ និងត្រូវគិតទាំងអស់គ្នាថា៖ ត្រីដើម្បីទាំងអស់គ្នា និងទាំងអស់គ្នាដើម្បីត្រី ។ ក្នុងនោះដែលអាជ្ញាធរ សមត្ថកិច្ច ត្រូវចងចាំនូវអភិក្រម៤របស់ប្រមុខរាជរដ្ឋាភិបាល គឺឆ្លុះកញ្ចក់ សិតសក់ មុជទឹកដុះក្អែល និងព្យាលបាល  ហើយក្នុងពេលថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍សំខា ន់៣ទៀតគឺ  ធ្វើឲ្យបានលឿន  និងធ្វើឲ្យមានតម្លាភាព ។

ដោយឡែកនៅក្នុងពិធីនេះ លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឡើងរាយការណ៍អោយដឹងថា៖ ព្រៃលិចទឹកនៅក្នុខេត្តសរុបមានទំហំ៤.៧១៣ហិកតា ត្រូវបានភ្លើងព្រៃឆេះអស់៥៣០ហិកតា កន្លែងអភិរក្សជលផលមាន៧កន្លែង ស្មើនិង៩.៩៥៩ហិកតា  កន្លែងអភិរក្សជលផលសហគមន៍មាន៤១កន្លែង ជម្រកត្រីសហគមន៍មាន២១កន្លែង ក្នុងខែមុននេះបានដាំកូនឈើព្រៃលិចទឹកចំនួន២ពាន់ដើម នៅក្នុងសហគមនន៍កន្លែងភេឃុំគោកបន្ទាយ ស្រុករលាប្អៀរ។ អ្នកនេសាទសរុបនៅក្នុងខេត្តមានចំនួន២៥.៨៣២នាក់ ចំណែកមន្ត្រីជលផលនៅក្នុងខេត្តសរុបមានចំនួនតែ៣៦នាក់ បើប្រៀបធៀបគឺមន្ត្រីជលផលម្នាក់ ត្រូវមើលការខុសត្រូវលើអ្នកនេសាទចំនួន៧១៧នាក់ ៕

សុក្រិត