Loading...

២ឆ្នាំ​រោង​ភាព​យន្ត Major ទទួល​ចំណូល​ជាង​៩​លាន​ដុល្លារ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦​ | សេដ្ឋកិច្ចជាតិ | | 0 | ម៉ោង 8:16 am

ក្នុងពិធីគម្រប់ខួប២ឆ្នាំរបស់រោងភាពយន្ត Major  Cineplixនៅផ្សារទំនើបអ៊ីអនម៉ល មន្ត្រីទទួលបានបន្ទុកបានអះអាងថា រោងភាពយន្តនេះទទួលចំណូលប្រមាណជាង៩លានដុល្លារពីការដាក់បញ្ចាំងភាពយន្តរបស់ខ្លួន។ នេះជាចំណូលមួយខ្ពស់ដែលត្រូវគេមើលឃើញថា ក្រៅពីបង្ហាញអោយឃើញសន្ទុះរីកចំរើនរបស់រោងភាពយន្តទំនើបនៅកម្ពុជា ក៏បង្ហាញអោយឃើញពីការគៀរគរចំណូលដើម្បីចិញ្ចឹមវិស័យភាពយន្តដែលយកមកដាក់បញ្ចាំង និងចិញ្ចឹមបុគ្គលិកគ្រប់ផ្នែកដែលពាក់ព័ន្ធនឹងវិស័យភាពយន្ត និងពាក់ព័ន្ធនឹងរោងភាពយន្តមួយនេះផងដែរ។

3

លោកសៅ សុខនី នាយកប្រតិបត្តិរោងភាពយន្ត Major  Cineplex បានអះអាងថាគិតត្រឹមថ្ងៃទី២៤ កក្កដា កន្លងទៅរោងភាពយន្តមួយនេះ បានបើកបង្ហាញខ្លួនរយៈពេល២ឆ្នាំគត់ ដោយចាប់តាំងពីបើកដំណើរការក៏បានលើកស្ទួយវិស័យភាពយន្តអោយទទួលបានជោគជ័យណាស់ដែរ ដោយសារតែផ្សារអ៊ីអនមានមនុស្សនិយមមកដើរកម្សាន្ត ហើយការដាក់បញ្ចាំងរឿងក៏មានមនុស្សច្រើនទស្សនា។ លោកថាតាមអ្វីដែលលោកបានដឹងចំនួនអ្នកទស្សនាភាពយន្តសរុបរយៈពេល២ឆ្នាំនោះ មានច្រើនជាង២លាននាក់ ដោយលោកបញ្ជាក់ថាប្រហែលជាឈានដល់២លាន៣សែន ឬ២លាន២សែន ប៉ុន្តែមកពីតួលេខទាំងនោះនៅមិនទាន់បានស្រង់ស្ថិតិជាផ្លូវការនៅឡើយទើបលោកប្រកាសថាប្រមាណត្រឹម២លាននាក់សិន។ លោកថាជាមធ្យមអ្នកទិញសំបុត្រមើលកុនគឺចាប់ពីតម្លៃ៣ដុល្លារ រហូតដល់១៥ដុល្លារ ដោយលោកប៉ាន់ស្មានតម្លៃជារួមគឺ៤,៥ដុល្លារសម្រាប់អ្នកចូលទស្សនាទាំង២នាក់ក្នុងរយៈពេល២ឆ្នាំនោះ។ ផ្នែកតាមតួលេខគិតជាមធ្យមនោះ លោកថារោងភាពយន្ត Major រកបានមិនក្រោម៩លានដុលារនោះទេ ដោយតាមអ្វីដែលលោកជឿជាក់គឺទំនងជាដល់១០លានដុល្លារនោះផង។ លោកនិយាយថា«បើអោយគិតជាទឹកប្រាក់ គឺប៉ាន់ស្មានថាក្នុងម្នាក់ចំណាយ៤ដុល្លារកន្លះ ចឹងបើយើងគិតត្រឹមតែ២នាក់គឺ៩លានដុល្លារហើយ ប៉ុន្តែតាមភាពជាក់ស្ដែងគឺចំនួនអ្នកមើលមិនមែនប៉ុណ្ណឹងទេ ហើយចំនួនអ្នកចំណាយខ្ពស់តម្លៃគិតជាមធ្យមនេះក៏ច្រើនណាស់ដែរ!»។ លោកថាចំណូលរបស់ភាពយន្តគឺជាចំណូលមួយផងដែរ ក្នុងការរួមចំណែកធ្វើអោយជាតិទទួលបានពន្ធអាករផ្សេងៗដែលមានន័យថាបើរោងភាពយន្តរីកចំរើន គឺរដ្ឋក៏ទទួលចំណូលច្រើន ហើយបណ្ដាស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក៏មានសន្ទុះទន្ទឹមគ្នា។ (មានត…)

ព័ត៌មានលម្អិតសូមមើលលើទំព័រកាសែត នគរធំ