Loading...

​Griezman ទទួល​បាន​ស្បែក​ជើង​មាស​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 3:46 am

ទោះបីមិនអាចជួយ ក្រុមជម្រើសជាតិ របស់ខ្លួន លើកពានរង្វាន់យូរ៉ូ ២០១៦ យ៉ាងណាក៏ដោយ កីឡាករខ្សែប្រយុទ្ធ ដ៏មុតស្រួចAntoine Griezman ទទួលបាន ស្បែកជើងមាស។

កីឡាករ Antoine Griezman បានចំណាយពេល ៥៥៥ នាទី លើសមរភូមិ វាលស្មៅ ស៊ុតបាល់បញ្ចូលទី បាន៦គ្រាប់។ កីឡាករ២៥ឆ្នាំ ស៊ុតបាល់បញ្ចូលទី បាន១គ្រាប់ នៅក្នុងវគ្គជម្រុះ ក្នុងពូល និង៥គ្រាប់ បន្ថែមទៀត នៅក្នុងវគ្គបន្តបន្ទាប់ទៀត។

ចំណែកឯកីឡាករ Cristiano Ronaldo ស៊ុតបាល់បញ្ចូលទី បាន៣គ្រាប់ ទទួលបានស្បែកជើងប្រាក់ ខណៈកីឡាករ Oliver Giroud ស៊ុតបាល់បញ្ចូលទី បាន៣គ្រាប់ដែរ ទទួលបានស្បែកជើងសំរឹទ្ធិ  ។ ដោយឡែក កីឡាករ Renato Sanches ជាប់ជាកីឡាករ ឆ្នើមវ័យក្មេងបំផុត។

ដោយ៖ ហេង ដេត