Loading...

កូន​ស្រី​ពិការ​ មាតា​បំបរ​បង់​​ចោល​​លើ​ភ្នំ​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦​ | ព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:40 am

ខេត្តបាត់ដំបង ៖ ក្មេងស្រីតូចដែលទើប នឹងមានអាយុ៣ឆ្នាំម្នាក់ ត្រូវបានឪពុកម្តាយ ចិត្តខ្មៅនាំយកទៅបំបរបង់ចោលនៅក្នុងព្រៃ លើខ្នងភ្នំ គួរឱ្យសង្វេគ និងត្រូវបានប្រជាពលរដ្ឋ ដែលជាភ្ញៀវទេសចរប្រទះឃើញ នាំយកទៅ ប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង៨និង៣០ នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅ ចំណុចភ្នំសំពៅ ស្ថិតក្នុងភូមិភ្នំ សំពៅលិច ឃុំ ភ្នំសំពៅ ស្រុកបាណន់។

ក្មេងស្រីដែលត្រូវឪពុកម្តាយគ្មានគ្មានព្រហ្មវិហារធម៌ យកទៅបំបរបង់ក្នុងព្រៃភ្នំនេះ មិនត្រូវ បានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យប្រមាណ៣ឆ្នាំ។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ភ្នំសំពៅ បាន បញ្ជាក់ថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរ បានដើរឡើង ទៅលេងកម្សាន្តនៅលើភ្នំសំពៅ ហើយស្រប ពេលនោះកម្លាំងសមត្ថកិច្ចក៏កំពុងចេញល្បាត ការពារសុវត្ថិក្នុងមូលដ្ឋានខាងលើដែរ រួចក៏ប្រទះ ឃើញក្មេងស្រីម្នាក់ អាយុប្រមាណ៣ឆ្នាំ ដែលត្រូវឪពុកម្តាយយកទៅបំបរបង់ចោលលើភ្នំ។ នៅពេលប្រទះឃើញនោះ ក្មេងស្រីរងអភ័ព្វ ត្រូវបានចងកន្សែងធ្វើជាអង្រឹងនៅដើមឈើ  រួចដាក់ឱ្យក្មេងស្រីនោះដេកតែម្នាក់ឯង ដោយ ឃើញមានរបស់របរក្មេងលេងមួយចំនួននៅ ក្បែរអង្រឹងនោះផង ប៉ុន្តែគ្មានមនុស្សចាស់ណា ម្នាក់នៅក្បែរ មើលថែក្មេងស្រីនោះឡើយ។

តាមប្រភពពីអ្នកលក់ដូរនៅជើងភ្នំសំពៅ បានឱ្យដឹថា នៅវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី១២ ខែកកដ្កា ឆ្នាំ២០១៦ គេឃើញមនុស្ស ប្រុសស្រី២នាក់ ជិះម៉ូតូមួយគ្រឿង ដោយមាន ដាក់ក្មេងស្រីតូវម្នាក់នៅកណ្តាល រួចបើកឡើង សំដៅទៅលើភ្នំសំពៅ ប៉ុន្តែគ្មានអ្នកណាម្នាក់ ចាប់អារម្មណ៍នោះទេ ព្រោះស្មានថា មនុស្សជិះ ម៉ូតូឡើងទៅកម្សាន្តធម្មតា លុះក្រោយកើតការ ភ្ញាក់ផ្អើលថាមានគេប្រទះឃើញក្មេងស្រីដែល ត្រូវឪពុកម្តាយយកទៅបំបរបង់ចោលនៅក្នុង ព្រៃ លើខ្នងភ្នំ ទើបចាប់អារម្មណ៍ និងសង្ស័យ ថា ទំនងជាបុរសស្ត្រី២នាក់នោះ យកក្មេងស្រី ទៅបំបរបង់តែម្តង។

ក្មេងស្រីអភ័ព្វដែលត្រូវបានឪពុកម្តាយ យកមកបំបរបង់ចោលនោះ គឺជាមនុស្សមាន លក្ខណៈកាយសម្បទាមិនប្រក្រតី ដោយដៃជើង កម្រើកមិនរួចនោះទេ ដើរឬលូនក៏មិនបាន ដែរ ហើយនិយាយក៏មិនកើតទៀត បានត្រឹមតែស្រែកយំ ប៉ុណ្ណោះ ប៉ុន្តែសំណាងល្អ ដែលមានគេប្រទះឃើញទាន់ ព្រោះតំបន់នោះសម្បូរទៅ ដោយសត្វស្វាព្រៃ អាចនឹងមានបញ្ហាគ្រោះថ្នាក់ ណាមួយទៅលើក្មេងស្រីរូបនេះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ ក្មេងស្រីអភ័ព្វខាងលើទៅឱ្យអាជ្ញាធរមូលដ្ឋាន ដើម្បីនាំយកទៅដាក់ក្នុងមណ្ឌលកុមារកំព្រា ណាមួយឱ្យជួយមើលថែ