Loading...

ទុស្សេ​ខ្សែ​ភ្លើង ​ឆេះ​ផ្ទះ​ពល​រដ្ឋ​២​ខ្នង​ទាំង​ព្រឹក ​នៅ​ក្រុង​សៀមរាប​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 11:35 am

ខេត្តសៀមរាប៖ ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ដែលសង់នៅក្បែរគ្នា ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹក បង្កការខូចខាតស្ទើរទាំងស្រុង និង ត្រូវបានសន្និដ្ឋានថា បណ្តាលមកពីទុស្សេខ្សែ-ភ្លើង។ ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិតាវៀន សង្កាត់សាលាកម្រើក ក្រុងសៀមរាប ។

ផ្ទះទាំង២ខ្នងដែលទទួលរងការឆាបឆេះនេះ រួមមាន ទី១-ផ្ទះប្រភេទផ្ទះតៀមទំហំ៤ ម៉ែត្រ គុណនឹង៦ម៉ែត្រ សង់ពីថ្មប្រក់ស័ង្កសី មាន ម្ចាស់ឈ្មោះម៉េង សៀង ភេទប្រុស អាយុ៣៦ ឆ្នាំ មានរបរជាជាងជួសជុលទូទឹកកក និងម៉ា-ស៊ីនត្រជាក់។ ទី២-ផ្ទះទំហំ៤ម៉ែត្រ គុណនឹង៦ ម៉ែត្រដូចគ្នា សង់ពីថ្មក្រោមឈើលើ និងប្រក់ ស័ង្កសី មានម្ចាស់ឈ្មោះចាន់ ថុន ហៅយួន ភេទ ប្រុស អាយុ៤៨ឆ្នាំ (ឆេះឈើផ្នែកខាងលើទាំង ស្រុង) ។

fghbfdjsa
ក្រុមពន្លត់អគ្គិភ័យកំពុងបាញ់ទឹកពន្លត់

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែង ហុយខ្មួលខ្មាញ់ចេញពីផ្ទះរបស់ឈ្មោះម៉េង សៀង ដែលជាផ្ទះជួសជុលទូទឹកកក និងម៉ាស៊ីនត្រជាក់ បន្ទាប់មកក៏មានអណ្តាតភ្លើងឆាបឆេះឡើង យ៉ាងសន្ធោសន្ធៅ និងរាលដាលដល់ផ្ទះរបស់ ឈ្មោះចាន់ ថុន ដែលសង់ក្បែគ្នានោះយ៉ាងឆាប់- រហ័ស ធ្វើឱ្យម្ចាស់ផ្ទះ រួមនិងប្រជាពលរដ្ឋរស់នៅ ក្បែរនោះ មានការភ្ញាក់ផ្អើលស្រែកឆោឡោ នាំគ្នាជួយពន្លត់ ព្រមទាំងប្រញាប់ទាក់ទងហៅ សមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានករណីគ្រោះអគ្គិភ័យកើតឡើង សមត្ថកិច្ច ក្រុងសៀមរាប និងកម្លាំងការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត រួមនិង កម្លាំងកងរាជអាវុធហត្ថ បានចេញរថយន្តពន្លត់ អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ភ្លើងភ្លាមៗដែរ ប៉ុន្តែដោយសារតែស្ថានភាពផ្លូវតូចចង្អៀត ទើប លំបាកចូលរថយន្តទៅបាញ់ពន្លត់បានទាន់ពេល។ យ៉ាងណា អគ្គិភ័យមួយនេះ បានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃដដែល ក្រោយពីបាញ់ទឹកពន្លត់អស់៤រថយន្ត។

fdhngdjj
ម្ចាស់ផ្ទះជញ្ជូនឥវ៉ានចេញមកក្រៅ ខ្លាចភ្លើងឆាបឆេះ

ជុំវិញករណីអគ្គិភ័យខាងលើនេះ ត្រូវបាន សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា បណ្តាលមក ពីទុស្សេខ្សែភ្លើង តែពុំបណ្តាលឱ្យមនុស្សណា ម្នាក់ទទួលរងគ្រោះថ្នាក់ទេ។ ចំណែកទំហំនៃ ការខូចខាតនៅមិនទាន់អាចធ្វើការបូកសរុប បាននៅឡើយ ក្រោយកើតហេតុ ភ្លាមៗនោះ ៕