Loading...

អ្នក​ជំនាញ​ជំរុញ​អោយ​ពន្លឿន​ការ​ភិវឌ្ឍន៍​តំបន់​កោះ​ នៅ​កម្ពុជា

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦​ | សេដ្ឋកិច្ចជាតិ | | 0 | ម៉ោង 3:48 am

ក្នុងប៉ុន្មានឆ្នាំនេះគេកត់សម្គាល់ការវិនិយោគទៅលើកោះដែលស្ថិតនៅក្នុងដែនសមុទ្ររបស់ប្រទេសកម្ពុជាបានក្លាយជាចំណុចទាក់ទាញអ្នកវិនិយោគកាន់តែខ្លាំង បន្ទាប់ពីកោះមួយចំនួនត្រូវគេរៀបចំជាទីតាំងទេសចរណ៍ហើយទាញចំណូលបានច្រើនពីអ្នកទៅកម្សាន្ត។ ក្នុងពេលខាងមុខ តំបន់កោះនឹងក្លាយជាទីទាក់ទាញកាន់តែសម្បើមថែមទៀត ដោយសារតែកោះស្ទើរទាំងអស់ត្រូវសុំសិទ្ធិវិនិយោគរួចហើយ ហើយក្នុងពេលគម្រោងភាគច្រើនលេចឡើង គឺច្បាស់ណាស់ថា នឹងជួយអោយចំណុចទាក់ទាញមានកម្រិតកើនឡើងទ្វេរដង។

05_departing_koh_tang4

បណ្ដាអ្នកវាយតម្លៃលើវិស័យអចនទ្រព្យ និងវិស័យទេសចរណ៍ជាច្រើន សុទ្ធតែមើលឃើញថាសន្ទុះប្រែប្រួលនៅតាមតំបន់កោះខុសប្លែកពីច្រើនឆ្នាំមុន នាដំណាក់កាលចុងក្រោយ។ លោកគីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្ទេត បានអះអាងថានៅក្នុងប្រទេសកម្ពុជាមានកោះជាច្រើនស្ថិតក្នុងដែនសមុទ្រ ដោយកោះទោះទាំងនោះបើទោះជាមានការវិនិយោគ ក៏មិនទាន់មានសភាពខ្លាំងគួរអោយចាប់អារម្មណ៍នោះដែរ។ លោកមើលឃើញពីភាពទាក់ទាញរបស់របស់កោះទាំងនោះ នឹងត្រូវកើតឡើងប្រសិនការវិនិយោគធ្វើបានអោយមានកម្រិតព្រមគ្នាក្នុងពេលបន្តបន្ទាប់។ លោកថាបណ្ដាក្រុមហ៊ុនជាអ្នកគ្រប់គ្រងក្នុងការវិនិយោគលើកោះដែលបានសុំសិទ្ធិ គួរតែធ្វើការអភិវឌ្ឍន៍លើកោះទាំងអស់អោយបានខ្លាំងក្លា ហើយប្រសិនបើការវិនិយោគមានសភាពប្រសើរដូចគ្នានឹងកោះសង្សារជាដើម គឺពិតជាធ្វើអោយវិស័យទេសចរណ៍ និងអចលនទ្រព្យដែលត្រូវស្ថាបនានៅលើកោះមានភាពទាក់ទាញ។ លោកបន្តថាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល គួរតែធ្វើការបញ្ចេញកញ្ចប់ប្រាក់លើគម្រោងអភិវឌ្ឍន៍របស់ខ្លួនជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់ជាច្រើនផ្សេងទៀតអោយកោះមានភាពប្រែប្រួលដើម្បីទាក់ទាញទីផ្សារអចលនទ្រព្យ និងវិស័យទេសចរណ៍។ លោកថាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះខ្លះបានទាំងលក់គម្រោងរបស់ខ្លួនបន្តទៅឱ្យឈ្មួញទី២ ទី៣ ធ្វើអោយការវិនិយោគមានភាពយឺតយ៉ាវនោះ។ អ៊ីចឹងហើយទើបលោកប្រសិនបើកោះទាំងនោះត្រូវបានគិតគូរឡើងវិញ គឺមិនមែនជារឿងសាមញ្ញានោះឡើយ ដែលកោះរបស់កម្ពុជានឹងក្លាយជាទីដែលមានសក្កានុពលបំផុត។ ដកស្រង់សម្ដីដែលលោកបានមានប្រសាសន៍លោកនិយាយថា «នៅពេលដែលម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះបញ្ចេញទុនដើម្បីអភិវឌ្ឍន៍នោះ តំបន់កោះនឹងអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជាច្រើនអោយមើលឃើញពីការវិនិយោគនៅលើកោះនោះ ឬកោះជាច្រើនទៀត។ ចំណែកឯសក្ដានុពលដីនៅទីនោះក៏នឹងឡើងថ្លៃច្រើនដែរ ប្រសិនបើការវិនិយោគត្រូវបានធ្វើឡើង»។ យ៉ាងណាក៏ដោយលោកបានកោតសរសើរចំពោះម្ចាស់គម្រោងរបស់កោះមួយចំនួន ដែលបានបោះទុនសាងសង់ជាលំនៅដ្ឋាន និងជាទីដ្ឋានទទួលអ្នកទេសចរណ៍ ហើយធ្វើវិស័យអចលនទ្រព្យនៅលើកោះទាំងមូលមានការប្រែប្រួល។ លោកមានជំនឿចិត្តថាម្ចាស់គម្រោងអភិវឌ្ឍន៍នឹងជំរុញអោយមានការកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើកោះ បន្ទាប់ពីកោះកាន់តែច្រើនក្រោយពីបានអភិវឌ្ឍន៍ជាសំណង់ និងជាទីកម្សាន្ត ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងឡើង។ លោកថាក្នុងពេលកន្លងមកមានក្រុមហ៊ុន២ បានបញ្ចេញទុនវិនិយោគធ្វើអោយមានការប្រែប្រួលខ្លាំងលើការអភិវឌ្ឍន៍លើកោះចំនួន២នៅខេត្តព្រះសីហនុ គឺកោះសង្សារ និងកោះរ៉ុង ក្នុងពេលដែលកោះទាំងពីរកំពុងក្លាយជាគំរូធ្វើអោយម្ចាស់គម្រោងលើកោះផ្សេងទៀតងាកមកធ្វើការវិនិយោគផងដែរ។ (មានត….)

ព័ត៌មានលម្អិតសូមមើលលើទំព័រកាសែត នគរធំ

Koh-Takiev 03_departing_koh_tang2 map-scuba