Loading...

លោក​កឹម​ សុខា សន្យា​ដឹក​នាំ​ប្រទេស តាម​គំនិត​យោ​បល់​បណ្ឌិត​កែម ឡី

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 10:41 am

ភ្នំពេញ ៖ ក្នុងការបន្តស្នាក់នៅទីស្នាក់ការ កណ្តាលគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ដែលកំពុងប្រឈមនឹងនីតិវិធីរបស់តុលាការ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទល្មើសជាក់ ស្តែង “បដិសេធក្នុងការចូលខ្លួន” នោះមិនមាន ឱកាសបានទៅចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ និងជាអ្នកស្រាវ- ជ្រាវសង្គម ដើម្បីការអភិវឌ្ឍដែលត្រូវឃាតករ បាញ់សម្លាប់កណ្តាលរាជធានីឡើយ។ ប៉ុន្តែក្នុង ថ្ងៃដង្ហែសពលោកបណ្ឌិតកែម ឡី ទៅកាន់ស្រុក កំណើតឯស្រុកត្រាំកក់ ខេត្តតាកែវ កាលពី ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នោះ លោក កឹម សុខា ក៏បានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា លោកសន្យានឹងយក គំនិតយោបល់ល្អៗរបស់លោកបណ្ឌិតកែម ឡី រៀបចំសង្គមជួយដល់ប្រជាពលរដ្ឋឱ្យបានតាម បំណងប្រាថ្នារបស់លោកបណ្ឌិតកែម ឡី នៅពេល ដែលលោកបានដឹកនាំប្រទេស។

លោកកឹម សុខា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ថា “ជូនចំពោះវិញ្ញាណក្ខន្ធលោក ប្អូនបណ្ឌិតកែម ឡី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នេះ បងប្អូនខ្មែរស្នេហាជាតិទាំងប្រុសស្រី ក្មេង ចាស់ ព្រះសង្ឃ គ្រហស្ថ បាននិងកំពុងដង្ហែជូន ដំណើរសពរបស់លោកប្អូនកែម ឡី ទៅកាន់ ទីកន្លែងដែលលោកប្អូននិងក្រុមគ្រួសារប្រាថ្នា ចង់ទុកដាក់ក្នុងស្រុកកំណើតរបស់យើងនៅ ស្រុកត្រាំកក់ ខេត្តតាកែវ នោះហើយ ។

ក្នុងថ្ងៃនេះដែរ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំនៅ ចងចាំជានិច្ចនូវពាក្យពេចន៍របស់លោកប្អូន ដែល បាននិយាយនិងពិភាក្សាជាមួយខ្ញុំផ្ទាល់ នូវ យោបល់របស់លោកប្អូនផ្តល់ឱ្យខ្ញុំកន្លងមក ក្នុង ការរៀបចំសង្គម និងប្រទេសជាតិ ជាពិសេស កម្មវិធីនយោបាយមូលដ្ឋាន “វិមជ្ឈការអំណាច” ដែលលោកប្អូនបានសរសេរឱ្យខ្ញុំនោះ។ ខ្ញុំសូម សន្យាថា ខ្ញុំនឹងយកគំនិតយោបល់ដ៏ល្អៗរបស់ លោកប្អូន រៀបចំសង្គម និងដឹកនាំប្រទេសកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋយើង ឱ្យបានតាម បំណងប្រាថ្នារបស់លោកប្អូន នៅពេលដែលខ្ញុំ មានឱកាសដឹកនាំប្រទេស។ ខ្ញុំនឹងបន្តដំណើរ ទៅមុខរហូតដល់គោលដៅដែលប្រជាពលរដ្ឋ ខ្មែរយើងចង់បាន។ ខ្ញុំសូមគោរពនិងបួងសួង ដល់វិញ្ញាណក្ខន្ធលោកប្អូនបណ្ឌិតកែម ឡី សូម បានទៅសោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។

បើទោះបីលោកកឹម សុខា មិនអាចមាន វត្តមាននៅក្នុងពិធីដង្ហែសពលោកបណ្ឌិតកែម ឡី នោះក៏ដោយ ក៏នៅថ្ងៃនោះ នៅឯទីស្នាក់ការ- កណ្តាលគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធសពលោក- បណ្ឌិតកែម ឡី ពេញមួយថ្ងៃនោះផងដែរ។ ជាមួយគ្នានេះ ក៏មានតំណាងរាស្ត្រ មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ជាច្រើន បានអញ្ជើញ ទៅចូលរួមហើយបានបង្ហាញនូវមនោសញ្ចោតនា ដ៏ក្រៀមក្រំ អាឡោះអាល័យ និងបានបញ្ចោញ ទស្សនៈផ្សេងៗគ្នានៅលើបណ្តាញសង្គមហ្វេស- ប៊ុក។

លោកមុត ចន្ថា មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ និងជាជំនួយការលោកកឹម សុខា បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោកថា “ខ្ញុំសូមជូនដំណើរមិត្តជាទីស្រឡាញ់ និងជា ទីគោរព សូមដួងវិញ្ញាណក្ខន្ធមិត្តបានទៅកាន់ សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

យើងលែងបានជជែកគ្នា ពិគ្រោះយោបល់ គ្នា និងវិភាគរួមគ្នាទៀតហើយ ប៉ុន្តែខ្ញុំសូម សន្យាជាមួយមិត្តថា ខ្ញុំនឹងបន្តនូវវីរភាព មនសិការ និងឧត្តមគតិជាតិនិយម ស្នេហាជាតិ និងយុត្តិធម៌ របស់មិត្ត រហូតដង្ហើមចុងក្រោយរបស់ខ្ញុំ។

ឃាតករនិងអ្នកបញ្ជាអាចផ្តាច់សង្ខារ របស់មិត្តបាន ប៉ុន្តែពួកគេមិនអាចលុបបំបាត់ វីរភាពរបស់មិត្តពីបេះដូងកូនខ្មែរគ្រប់រូបបាន ឡើយ។ ពលិកម្មដ៏មានតម្លៃមិនអាចកាត់ថ្លៃ បានរបស់មិត្ត ដាស់អស់កូនខ្មែរឱ្យភ្ញាក់ខ្លួន ឡើង ដើម្បីការពារជាតិមាតុភុមូិ កុំឱ្យមានការ យាយីនិងឈ្លានពានគ្រប់រូបភាព ជាពិសេស ការពារសិទ្ធិសេរីភាពក្នុងការនិយាយការពិត និងសច្ចភាព។

សូមដួងវិញ្ញាណក្ខន្ធមិត្តតាមជួយថែរក្សា អភិបាលឃុំគ្រងកូនខ្មែរ និងសូមព្រលឹងស្នេហា ជាតិរបស់មិត្ត ស្ថិតនៅក្នុងដួងចិត្តរបស់កូនខ្មែរ គ្រប់រូប ដើម្បីបន្តបេសកកម្មការពារជាតិមាតុ- ភូមិជាទីស្នេហានៃយើង”។

តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តព្រៃវែង លោកគង់ បូរ៉ា បានសរសេរ ក្នុងហ្វេសប៊ុករបស់លោកថា “កែម ឡី អើយ កែម ឡី ខ្ញុំពិតជាស្រណោះលោកខ្លាំងណាស់។

ឥឡូវនេះខ្ញុំកំពុងដង្ហែសពលោកបណ្ឌិត កែម ឡី ធ្វើដំណើរទៅកាន់ខេត្តតាកែវ ជាស្រុក កំណើត រស់នៅរបស់លោកបណ្ឌិត”។

ចំណែកលោកយ៉ែម បុញ្ញប្ញទ្ធិ តំណាង- រាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាអ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ បានលើកឡើងថា ជីវិត  មនុស្សមិនមែនជាទំនិញលក់ដូរនៅទីផ្សារទេ  ដូច្នេះការគិតក្នុងនាមជាមនុស្ស គេមិនដែល គិតពីចំណេញខាតលើជីវិតមនុស្សឡើយ។

លោកយ៉ែម បុញ្ញប្ញទ្ធិ បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ថា “កើតមកជាមនុស្ស ជាតិជា មនុស្ស ចិត្តជាមនុស្ស តែងតែមានការឈឺចាប់ ខ្លោចផ្សាឥតគណនា នៅពេលដែលបាត់បង់ មនុស្សជាទីគោរពជាទីស្រឡាញ់របស់ខ្លួន ប្រពន្ធ ព្រាត់ប្តី កូនព្រាត់ឪពុក ទឹកភ្នែកខ្មែរហូរស្តាយ ស្រណោះ ព្រោះបាត់បង់ខ្មែរដែលគិតពីសង្គម ជាតិ។ ការបាត់បង់នេះ មានការលើកឡើងពី អ្នកដែលត្រូវចំណេញពីអ្នកដែលត្រូវខាតរឿង នេះពិតជាគួរឱ្យអាសូរជាពន់ពេកណាស់” ខ្មែរ អើយ ជីវិតមនុស្សមិនមែនជាទំនិញលក់ដូរនៅ ទីផ្សារទេ! ការគិតក្នុងនាមជាមនុស្ស គេមិន ដែលគិតពីចំណេញខាតលើជីវិតមនុស្សទេ!

សង្ឃឹមថាសីលធម៌ គុណធម៌ មានសម្រាប់ ខ្មែរគ្រប់រូប! ការបាត់បង់មនុស្សដ៏សំខាន់ ដែល ធ្វើឱ្យខ្មែរគ្រប់រូបឈឺចាប់ ស្តាយស្រណោះ ទឹក- ភ្នែកខ្មែរ ដែលហូរឈាមខ្មែរដែលហូរ ដើម្បី បុព្វហេតុជាតិក្នុងគោល បំណងឱ្យមានការផ្សះ- ផ្សាជាតិ បញ្ចប់ការឈឺចាប់របស់ជាតិ ដើម្បី បន្តកសាងអភិវឌ្ឍន៍ និងការពារកម្ពុជា ឱ្យទៅ ជាប្រជាជាតិមួយដ៏រឹងមាំ រុងរឿង រីកចម្រើន ខ្លាំងក្លា។

មិនមែនការស្អប់ ចងគំនុំគុំកួន សងសឹក លាបពណ៌ ជេរប្រមាថ ការបែកបាក់ជាតិរវាង ខ្មែរនិងខ្មែរ ដែលនាំឱ្យខ្មែររីកចម្រើននោះ ឡើយ មានតែស្មារតីសាមគ្គីជាតិ ភាតរភាព ខ្មែរនិងខ្មែរ ដោយយើងជំរុញលើកទឹកចិត្តដល់ ប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ក្នុងនាមជាម្ចាស់ នោះទេ ទើបមាតុភូមិកម្ពុជា មានវឌ្ឍនភាព និងសុភមង្គល។

ក្រៅពីលោកកឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សមានអាសនៈ នៅក្នុងរដ្ឋសភា សម្រាប់លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលជាគណ- បក្សថ្មី ក៏បានផ្ញើសារជូនដំណើរសពលោកបណ្ឌិត កែម ឡី និងបានប្រកាសដើរតាមផ្លូវ លោក បណ្ឌិតកែម ឡី គឺស្លាប់ដើម្បីជាតិ ប្រសើរជាង នៅរស់ ជាតិស្លាប់។

លោកពេជ្រ ស្រស់ បានសរសេរនៅក្នុង ហ្វេសប៊ករបស់លោក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ថា “សារជូនដំណើរចំពោះសព និងវិញ្ញាណក្ខន្ឋលោកបណ្ឌិត កែម ឡី

ខ្ញុំបាទ ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា សូមជូនដំណើរលោកបណ្ឌិតពី ចម្ងាយ ដោយហេតុខ្ញុំមានបេសកម្មសំខាន់មួយ មកប្រទេសកូរ៉េខាងត្បូង ដើម្បីស្វែងរកទីផ្សារ កសិកម្មជូនបងប្អូនប្រជាកសិករខ្មែរយើង ឆ្លៀត ក្នុងពេលនេះដែរ ខ្ញុំសូមគោរពចំពោះវីរភាព របស់លោកបណ្ឌិតកែម ឡី ក្នុងបុព្វហេតុតស៊ូ ដើម្បីសេរីភាពក្នុងការបញ្ចោញមតិនៅកម្ពុជា ទោះបីជាខ្ញុំពេជ្រ ស្រស់ មិនដែលនិយាយផ្ទាល់ ជាមួយលោកបណ្ឌិត សូម្បីតែមួយវិនាទីក៏ដោយ ក៏ប៉ុន្តែមនោសញ្ចោតនារបស់ខ្ញុំចំពោះលោក បណ្ឌិត ប្រៀបដូច “ពុកនិងកូនដែលមិនអាច កាត់ថ្លៃបានឡើយ ព្រោះថារៀងរាល់រាត្រី ដែលវិទ្យុអាស៊ីសេរី សម្ភាសន៍រូបលោកបណ្ឌិត ខ្ញុំ ពេជ្រ ស្រស់ តាមដានស្តាប់ មិនឱ្យរំលង សូម្បីតែមួយពាក្យរបស់លោកបណ្ឌិតឡើយ។  លោកបណ្ឌិតជាដើមចមនៃការបង្កើតគណ- បក្សយុវជនកម្ពុជា នេះ ដោយហេតុក្នុងនាម ជាកូនខ្មែរ ត្រូវចេះជួយជាតិ និងតស៊ូជួយបងប្អូន ប្រជាកសិករ ដែលអាចធ្វើទៅបាន ថ្វីត្បិតខ្ញុំ គ្មានចំណេះដឹងជ្រៅជ្រះដូចលោកបណ្ឌិត ដើម្បី បម្រើបងប្អូនពលរដ្ឋខ្មែរ តាមរយៈផ្តល់នូវយុទ្ធ- សាស្ត្រ និងផ្នែកគំនិតក៏ដោយ ប៉ុន្តែខ្ញុំជ្រើស- រើសយកផ្លូវដែលខ្ញុំអាចដើរបាន ហើយអាច បម្រើពលរដ្ឋខ្មែរ តាមទេពកោសល្យរបស់ខ្ញុំ។ ក្នុងន័យនេះ ខ្ញុំសូមជម្រាបលោកដោយស្មោះ ត្រង់ថា គោលបណបំណងរបស់ខ្ញុំ នៅពេលដែល ខ្ញុំរៀបចំថ្នាក់មូលដ្ឋានរួចរាល់នៅខេត្តត្បូងឃ្មុំ ខ្ញុំនឹងស្នើរលោកបណ្ឌិត ដើម្បីជួបលោកបណ្ឌិត ក្នុងគោលបំណងសុំយុទ្ធសាស្ត្រ និងវិធីអភិវឌ្ឍន៍ មូលដ្ឋានមួយចំនួនពីលោកបណ្ឌិត ប៉ុន្តែឃាតករ អប្រិយមិនទុកឱកាសឱ្យរូបខ្ញុំបាទបានជួបលោក បណ្ឌិត ដោយផ្ទាល់នោះទេ។ ទោះបីជាយ៉ាង ណាក៍ដោយ ខ្ញុំ ពេជ្រ ស្រស់ ស្ម័គ្រចិត្តទទួល យកវីសាចំនួនពីរ ពីលោកបណ្ឌិត ដោយវីសាទី ១-ទូកញ្ចក់ វីសាទី២-គុកព្រៃស ដើមហេតុ ខ្ញុំ ក៏ជាមនុស្សម្នាក់ ដែលមានគំនិតស្រដៀង នឹងលោកបណ្ឌិតដែរ គឺស្លាប់ដើម្បីជាតិ ប្រសើរ ជាងខ្លួនរស់នៅ ជាតិស្លាប់។ ជាចុងក្រោយខ្ញុំ សូមជូនដំណើរលោកបណ្ឌិតកែម ឡី ពីប្រទេស កូរ៉េខាងត្បូង ដោយហេតុខ្ញុំមិនបានទៅចូលរួម ជូនដំណើរដោយផ្ទាល់ទេ នៅថ្ងៃស្អែកនេះ ហើយ ខ្ញុំសូមទទួលនូវបេសកម្មរបស់លោកបណ្ឌិត ១០០រាត្រីបន្ត ព្រោះថា បេសកម្មរបស់លោក- បណ្ឌិត នៅខ្វះ៨៥រាត្រីទៀត ខ្ញុំ ពេជ្រ ស្រស់ សូមបំពេញជំនួស ទោះបីជាលទ្ឋផលមិនស្រប តាមគំនិតរបស់លោកបណ្ឌិតក៍ដោយចុះ។ សូម វិញ្ញាណក្ខន្ឋរបស់លោកបណ្ឌិតកែម ឡី ទៅកាន់ សុខគតិភពផងចុះ”។

ទោះយ៉ាងណា សម្រាប់មន្ត្រីរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់ អំណាច ក្រៅពីបានសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះឃាត- កម្មដ៏សាហាវព្រៃផ្សៃលើរូបលោកបណ្ឌិតកែម ឡី និងជំរុញឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវរកអ្នក ពាក់ព័ន្ធនៅពីក្រោយអំពើឃាតកម្មនេះ យក មកចាត់ការតាមច្បាប់រួចមក ពេលនេះមិន ទាន់បញ្ចោញមតិយោបល់អ្វីជុំវិញពិធីហែសព លោកបណ្ឌិតកែម ឡី នេះទេ។ ប៉ុន្តែកន្លងមក មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល និងអ្នកនាំពាក្យ គណបក្សកាន់អំណាច បានថ្លែងថា ដោយសារ មានបញ្ជាក្រុមជនមួយចំនួនបានចេញមុខកាង សពលោកបណ្ឌិតកែម ឡី និងព្យាយាមទាញ ករណីឃាតកម្មទៅជារឿងនយោបាយ ទើប ខាងមន្ត្រីគណបក្សកាន់អំណាច មិនអាចទៅ ចូលរួមពិធីបុណ្យសពលោកបណ្ឌិតកែម ឡី ព្រោះខ្លាចមានហេតុការណ៍ដូចករណីកញ្ញាធី សុវណ្ណថា និងក្រុមយុវជនរបស់នាង ដែលត្រូវ បានជនមួយក្រុម ចេញមុខរារាំងមិនឱ្យចូល ទៅគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិតកែម ឡី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នោះ…៕

ដោយ ៖ កុលបុត្រ