Loading...

ជាងបិទតែម​ខ្យល់គស្លាប់នៅក្នុងហាងអេផល ស្ទីកគ័រ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 8:49 am

ភ្នំពេញ៖ បុរសម្នាក់ ជាជាងបិទតែមម៉ូតូនិងរថយន្តខ្យល់គដេកស្លាប់ក្នុងបន្ទប់នៅហាងអេផល ស្ទីកគ័រ បង្កឲ្យមានការផ្អើលឆោឡោកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២១ ខែកក្ដដា នៅចំណុចផ្ទះលេខ៦០៣ ក្រុម ស្ថិតនៅភូមិ១ តាមផ្លូវ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។

សពមានឈ្មោះ ម៉ាក់ គឹមណៃ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងបិទតែមម៉ូតូនិងរថយន្តស្នាក់នៅហាងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិអូលាវ ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

បើតាមសំដីបើប្រុសបង្កើតសពមានឈ្មោះ ម៉ាក់ ឈឿងម៉ៃ អាយុ២៦ឆ្នាំ មុខរបរជាងបិទតែមម៉ូតូនៅទួលទំពូង ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន បានប្រាប់ថា ប្អូនគាត់មិនដែលប្រាប់ថាមានជំងឺអ្វីទេ ហើយយប់មិញមុនពេលកើតហេតុបាននិយាយទូរស័ព្ទជាមួយគាត់ដូចធម្មតា លុះព្រឹកឡើងក៏មានអ្នកធ្វើការជាមួយប្រាប់ថា មកមើលប្អូនផងស្លាប់ហើយ លឺដូច្នេះក៏ប្រញាប់មកឃើញដេកស្លាប់នៅលើប៉ៅអ៊ីដេកគួរឲ្យតក់ ស្លុតខ្លាំងណាស់ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅយប់កើតហេតុជនរងគ្រោះដេកក្នុងបន្ទប់តែម្នាក់ឯងទេ ទាល់តែបុគ្គលិកធ្វើការជាមួយគ្នាមកធ្វើការបើកទ្វារហាងទើបប្រទះ ឃើញដេកស្លាប់ធ្វើឲ្យមានការឆោឡោប្តឹងសមត្ថកិច្ចចុះមកពិនិត្យ ។

gghgghdsdsd
មនុស្សម្នា ចោមរោមមើលផ្ទះកើតហេតុ

ប្រភពព័ត៌មានសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យបានចុះមកពិនិត្យបានបង្ហើបថា សង្ស័យមកពីជនរងគ្រោះមិនស្រូវស្រួលខ្លួន តែមិនបានប្រាប់អ្នកផ្សេង ហើយសម្ងំដេកនៅក្នុងបន្ទប់ដែលមានអុកស៊ីសែនមិនគ្រប់គ្រាន់ ទើបសំងំដេករហូតដល់ស្លាប់រឹងស្ដូកបែបនេះ ។

សមត្ថកិច្ចជំនាញបានប្រាប់ថា សពស្លាប់ដោយសារខ្យល់គ ។ សពបានប្រគល់ឲ្យបងបង្កើតសពយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

គួន ចំរើន