Loading...

ស្រ្តីតារាចម្រៀងតាមភោជនីយ៍ដ្ឋានម្នាក់ ត្រូវប្តីសម្លាប់ចោលនៅក្នុងបន្ទប់ជួល

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 2:48 am

ភ្នំពេញ៖ សង្ស័យជម្លោះគ្នាដោយរឿងអ្វីមួយ ស្រ្តីតារាចម្រៀងតាមភោជនីយ៍ដ្ឋានម្នាក់ ត្រូវបានប្តីសម្លាប់ចោលដោយ ច្របាច់ក នៅក្នុងបន្ទប់ជួលផ្ទះលេខ៤០៩ ស្ទួន ក្រុមទី៩ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ។

អធិការនគរបាលខណ្ឌមានជ័យ លោក តេង សីុណូ បានបញ្ជាក់ថា “ស្រ្តីរងគ្រោះ ត្រូវប្តីរបស់នាង ដែលរស់នៅជាមួយគ្នា៤ឆ្នាំ (មិនបានរៀបការត្រឹមត្រូវ) សម្លាប់ចោលដោយ ច្របាច់ក តែទំនាស់នោះ មិនដឹងមកពីមូលហេតុអីពិតប្រាកដនោះទេ”។

ghfhhjfs

លោក តេង សីុណូ បានបន្តទៀតថា ក្រោយសម្លាប់ហើយជនសង្ស័យបានចាក់សោទ្វារពីខាងក្រៅរហូតម្ចាស់ផ្ទះ មានការសង្ស័យក៏ទម្លុះទ្វារ ឃើញស្រ្តីរងគ្រោះដេកស្លាប់លើគ្រែតែម្តង។

ក្រោយការសួរនាំស្រ្តីរងគ្រោះ មានឈ្មោះស្រី គុណ អាយុ២៦ឆ្នាំ មានស្រុកកំណើតភូមិព្រែកតាបេះ ឃុំព្រែកពោ ស្រុកស្រី សន្ធរ ខេត្តកំពង់ចាម។

នៅពេលនេះកម្លាំងនគរបាលខណ្ឌមានជ័យ បាននិងកំពុងស្រាវជ្រាវ ដើម្បីតាមចាប់បុរសជាប្តីមកផ្តន្ទាទោសតាមច្បាប់ ។ghfjhfjhf