Loading...

តើ MiG-35 របស់រុស្ស៊ីមាន អានុភាព កម្រិតណា?

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 11:04 am

យន្តហោះចម្បាំង MiG-35 របស់រុស្ស៊ីត្រូវបាន អភិវឌ្ឍន៍ឡើងដោយ ការិយាល័យរចនាម៉ូដ Mikoyan កាលពីដើមឆ្នាំ ទសវត្សរ៍ឆ្នាំ២០០០ជាអ្នក ស្នងតំណែងរបស់ រៀមច្បង MiG-29

MiG-35 មានបំពាក់ឧបករណ៍ អេឡិចត្រូនិកនិង ប្រព័ន្ធម៉ាស៊ីនក៏ដូចជា ប្រព័ន្ធប្រតិបត្តិការផ្សេងៗ ថ្មីបំផុត។ យន្តហោះនេះបង្ហាញ វត្តមានលើ ដែនអាកាស ជាសាធារណៈ លើកដំបូង របស់ខ្លួន ក្នុងអំឡុងឆ្នាំ២០០៧។

តាមសេចក្តីរាយការណ៍ យន្តហោះនេះនៅលោកខាង លិចគឺដាក់ឈ្មោះវាថា Fulcrum-F ។ ហើយក៏ជាម៉ូដែលដែលស្ថិត ក្រោមការអភិវឌ្ឍនៅឡើយ ម្យ៉ាង ប្រភព មួយចំនួន អះអាងថា វាត្រូវបានគេផលិត ឡើងក្នុងទម្រង់ ជាម៉ូដគំរូសរុបទាំងអស់១០ម៉ូដ។

កាលពីឆ្នាំ២០១៣ វាត្រូវបានគេរាយការណ៍ មកថាកងទ័ពជើងអាកាស រុស្ស៊ីមានគម្រោង បញ្ជា ទិញ យន្តហោះថ្មីនេះ សរុបទាំងអស់៣៧គ្រឿង។ កិច្ចសន្យានេះ ត្រូវបានគេ រំពឹងថានឹងចុះ ហត្ថលេខានៅក្នុងឆ្នាំ២០១៦នេះ។

MiG-35 ក៏ត្រូវបានគេ ដាក់សំណើរទិញ សម្រាប់នាំ ចេញផងដែរ។ក្នុងឆ្នាំ២០១៤ វាត្រូវបាន គេបង្ហើបថា អេហ្ស៊ីបគ្រោង បញ្ជាទិញ ចំនួន២៤គ្រឿងឯណោះ។

មុខងារដ៏ សំខាន់របស់ អ្នកចម្បាំងលើវេហា មួយនេះ គឺយកឈ្នះ លើសង្គ្រាម ដែនអាកាស ដ៏ប្រសើរបំផុតក៏ដូចជាការសំដែងកលយុទ្ធបានជាក់លាក់គ្រប់លក្ខខណ្ឌអាកាសធាតុនៃការវាយប្រហារទៅកាន់ផ្ទៃដី មួយវិញទៀតវាក៏អាចប្រតិបត្តិការលើដែន អាកាស ជាអ្នកឈ្លប ការណ៍ដោយ មានបំពាក់នូវឧបករណ៍ ពិសេសថែមទៀតផង។

យន្តហោះថ្មីនេះត្រូវបានគេ ធ្វើឲ្យប្រសើរឡើងយ៉ាង ទូលំទូលាយក្នុងការហោះ ហើរលើវេហាហើយប្រព័ន្ធសព្វាវុធរបស់វាក៏គេកត់ សម្គាល់ថាបំពាក់រ៉ាដាថ្មីទំនើបផងដែរ។រ៉ាដានេះអាចរកឃើញទិសដៅកាន់តែច្រើន ដែលកាន់តែមានប្រសិទ្ធភាពអាចទប់ ទល់ជាមួយនិងប្រតិវិធានាការនៃបណ្តាញអេឡិចត្រូនិក ម្យ៉ាងទៀតវា អាចស៊ើបអង្កេតនិងរកឃើញ ឬចាប់បានទីតាំង សត្រូវក្នុងរយៈចម្ងាយ ឆ្ងាយជាងមុនទៀតផង មិនតែ ប៉ុណ្ណោះថែម ទាំងអាច តាមដាននិងតភ្ជាប់ទិសដៅកាន់តែច្រើនក្នុងពេលជាមួយគ្នា។

ចំពោះរយៈចម្ងាយនៃការចាប់បាន ទីតាំងគឺ១៣០ទៅ១៦០គីឡូម៉ែត្រ សម្រាប់ទិស ដៅលើអាកាស និង៣០០គីឡូម៉ែត្រ សម្រាប់លើនាវាចម្បាំង។ វាអាចតាមដាន ៣០គោលដៅនិង វាយប្រហារ៦ គោលដៅក្នុងពេលតែមួយ។

ដោយឡែកសព្វាវុធ របស់វារួមមាន កាំភ្លើងធំខ្នាតគ្រាប់ ៣០មីលីម៉ែត្រ និងមានផ្ទុក អាវុធ យុទ្ធភ័ណ្ឌចំនួន១៥០គ្រាប់។វាអាចប្រើមីស៊ីលផ្សេងៗ គ្នាដូចយ៉ាងមីស៊ីលបាញ់ ប្រយុទ្ធគ្នាលើ អាកាសទល់ និងលើអាកាស គ្រាប់រុកក្កែតនិងគ្រាប់បែក នាំផ្លូវនិងមិននាំផ្លូវ។ ចំណែកមីស៊ីល ដែលបំពាក់មាន៖ R-27R, R-27T, R-27ER, R-27ET, R-60M, R-73E, R-73M, R-74M, R-77, Kh-31A, Kh-31P, Kh-29T, Kh-29L។គ្រាប់បែកនាំផ្លូវឬនាំមុខ KAB-500L and KAB-500T គ្រាប់បែកមានឡាស៊ែនាំមុខនិងអត់មាន S-8, S-13, S-24, S-25L, S-250 ។ រីឯល្បឿនបើកបរអតិបរមា២៥៦០គីឡូម៉ែត្រក្នុងមួយម៉ោង។