Loading...

មច្ចុរាជលើដងផ្លូវ យកជីវិតមនុស្ស២នាក់ នៅវាលស្បូវ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 2:52 am

ភ្នំពេញ៖ ពីរនាក់ប្តីប្រពន្ធដឹកបន្លែយកទៅលក់បានបើកម៉ូតូឆ្លងផ្លូវបញ្ឆិត ក៍ត្រូវបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងទៀត ទៅបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូទាំងពីរបោក ក្បាល់ស្លាប់នៅកន្លែង នឹងស្ត្រីម្នាក់រងរបួសធ្ងន់ ដែលហេតុការណ៍គួរឲ្យរន្ធត់នេះបានកើត ឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែកក្កដា នៅក្បែរផ្ទះសំណាក់ កូប្រា២ ផ្លូវជាតិលេខ១ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ  ។

សពជនរងគ្រោះដែលជិះម៉ូតូម៉ាកសង់កូរ៉េ មានឈ្មោះ ជុំ ភក្ត្រ ភេទប្រុស អាយុ៤១ឆ្នាំ  មុខរបរលក់បន្លែ ស្នាក់នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មានប្រពន្ធឈ្មោះប៉ាល សារី ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅភូមិមិត្តភាព សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រងរបួសធ្ងន់ ។ ចំណែកសពជនរងគ្រោះដែលជិះម៉ូតូម៉ាក និច មានឈ្មោះឆែម សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកជើងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

fgsgfsddssd
ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ចរាចរណ៍

ប្រភពពត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញពីរនាក់ប្តីប្រពន្ធជិះម៉ូតូម៉ាក សង់កូរ៉េ ពណ៌ក្រហម អត់មានស្លាកលេខ ដឹកបន្លែយកទៅលក់នៅផ្សារច្បារអំពៅ បានធ្វើដំណើរតាមផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច បញ្ច្រាស់ទិសដៅចរាចរណ៍ ខណៈដល់ចំនុចកើតហេតុ បានឆ្លងបញ្ឆិតផ្លូវ  ពេលនោះក៍ស្រាប់តែមានបុរសម្នាក់ បានជិះម៉ូតូម៉ាក ស៊ុយសុគីនិក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CT 7343  ដែលគេដឹងថាទើបចេញមកពីទិញសាច់ក្លែមវិញ ដោយធ្វើដំណើរតាមផ្លូវ ជាតិលេខ១ ទិសដៅ ពីលិចទៅកើត ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកនិង ម៉ូតូដែលជិះគ្នាពីរនាក់ ប្តីប្រពន្ធ ចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ ដួលបោកក្បាលទៅនឹងថ្នល់ចេញជាឈាមស្លាប់នៅនិងកន្លែងតែម្ដង  ចំនែកស្រីជាប្រពន្ធដែលអង្គុយនៅខាងក្រោយ រងបួសបែកក្បាលធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរបង្អែកមានជ័យដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត  ចំណែកម៉ូតូខូចខាតផ្នែកទាំងសងខាង ។

fbghjnhgm

ក្រោយពេលកើតហេតុ សពជនរងគ្រោះទាំងពីរនាក់ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅផ្ទះរៀងៗខ្លួន  ។ ចំនែកម៉ូតូទាំងពីរត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយ ៕

ណន រ៉ាត់