Loading...

Pelle ​ រត់​ចោល​អង់​គ្លេស​ ទៅចិន​ ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ លំដាប់​​ទី​៥​​លើ​លោក​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 2:36 am

ទោះបីក្លឹបលំដាប់កំពូល នៅអង់គ្លេស Chelsea និង Everton ចាប់អារម្មណ៍ខ្លាំងទៅលើកីឡាករ Pelle ខ្សែប្រយុទ្ធ ជម្រើសជាតិអ៊ីតាលី យ៉ាងណាក៏ដោយ ទីបំផុតកីឡាកររូបនេះ បានសម្រេចចិត្តចាកចេញពីក្លឹប Southampton ទៅ លេងឲ្យក្លឹបបាល់ទាត់លីកកំពូល ចិន  Shandong ក្នុងតម្លៃខ្លួនជាង១៧លានដុល្លារក្នុងមួយឆ្នាំ ។

Pelle បានក្លាយជាកីឡាករមានតម្លៃខ្ឡួនខ្ពស់បំផុតលំដាប់ទី៥ លើពិភពលោក គឺស្មើនឹងកីឡាករ Zlatan Ibrahimovic តែចាញ់កីឡាករ  Ronaldo,  Messi, Hulk និង Neymar ។

គួររំលឹកថា ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ ដែលទើបបង្ហាញខ្លួន នៅយូរ៉ូ 2016 រូបនេះ បង្ហាញខ្លួនឲ្យជម្រើសជាតិ អ៊ីតាលីបាន១៧ប្រកួត ស៊ុតបាន៧គ្រាប់។ រីឯនៅក្រុម Southampton វិញ រយៈពេល២រដូវកាល Pelle ចូលលេងបាន៨១ប្រកួត ស៊ុតសរុបបាន ៣០គ្រាប់៕

ដោយ៖ ហេង ដេត