Loading...

មេដឹកនាំថ្មីហ្វីលីពីន ចង់ចរចាជាមួយក្រុុង ប៉េកាំង​ក្រោយកាន់តំណែង

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 9:11 am

ហ្វីលីពីន៖  ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានថ្លែងថា លោកចង់ពិភាក្សាជាមួយ និងរដ្ឋាភិបាល ក្រុងប៉េកាំង អំពីបញ្ហាសមុទ្រចិនខាងត្បូង បន្ទាប់ពីការឡើងកាន់អំណាច របស់លោកនិង ក្រោយ ពីការចេញសេចក្តី សម្រេច របស់តុលាការអន្តរជាតិ។

South

 

ក្នុងអំឡុងពេល ថ្លែងសុន្ទរកថា មុនពេលជួបជា មួយនិង កងទ័ពជើងអាកាស ហ្វីលីពីន កាលពីថ្ងៃអង្គារ ប្រមុខរដ្ឋាភិបាល ហ្វីលីពីនរូប នោះបានលើក ឡើងថា លោកចង់បង្កើត ទំនាក់ទំនង មិត្តភាពជាមួយ និងចិន ហើយជាថ្មីម្តងទៀត គឺលោកគឺជា អ្នកប្រឆាំងនិង ជម្លោះប្រដាប់អាវុធ មួយចំនួន។

លោក Duterte បានថ្លែងកាល ពីពេលមុនថាលោក បានបើកទ្វារ ចរចាជាមួយចិន និងផ្សងព្រេង រួមគ្នាក្នុងការចែករំលែកធនធាន នៅក្នុងសមុទ្រ។ ប៉ុន្តែការអត្ថាធិប្បាយ កាលពីថ្ងៃអង្គារ នេះគឺជាលើកទី១ ហើយចាប់តាំង ពីលោកបានប្រែក្លាយ ជាប្រធានាធិបតី ពេញសិទ្ធិដោយការអះអាង ថាលោកនឹងបើកទ្វារ ចរចា។

ចំណែកតុលាការ អចិន្ត្រៃយ៍នៃអាជ្ញាកណ្តាល នឹងប្រកាសនូវ សេចក្តីសម្រេច ចុងក្រោយ របស់ខ្លួនលើករណី នេះនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ ចិនបានលើក ឡើងជាថ្មី ម្តងទៀតថា ខ្លួននឹងបដិសេធ នូវយុត្តាធិការក៏ ដូចជាជំទាស់ទៅនឹងការទទួលស្គាល់ យុត្តាធិការ របស់តុលាការនេះ លើបញ្ហារវាងចិន និងហ្វីលីពីន។ រដ្ឋាភិបាលក្រុង ប៉េកាំងបានទទូចថា បញ្ហានេះគួរតែ ត្រូ បានដោះ ស្រាយតាមរយៈ ការចរចាដោយ ផ្ទាល់ជាមួយ រដ្ឋាភិបាល ក្រុងម៉ានីល។