Loading...

សាហាវ​ណាស់​ ! រំលោភ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ហើយ ​គំរាម​ស្លាប់​ចោល​ទៀត​ !​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 1:38 am

ភ្នំពេញ៖ ក្មេងស្រីម្នាក់ អាយុទើបតែ១០ឆ្នាំ ខណៈដែលម្តាយឲ្យនៅដេកចាំបន្ទប់ រួចម្តាយចាកចេញទៅធ្វើការងាររោងចក្របាត់ បែជាមានបុរសបិសាចតណ្ហាឆ្លៀតឱកាស ចូលទៅគំរាមចាប់រំលោភរហូតបានសម្រេច ដល់ទៅ៥ដង ហើយលើកចុងក្រោយ បែកធ្លាយរឿងដោយសារមានក្មេងៗ ក្បែរខាងឃើញ  រត់ទៅប្រាប់ទៅម្តាយក្មេងស្រី ដឹងរឿង នាំកូនទៅប្តឹងប៉ូលិស ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៤ កក្កដា ២០១៦ នៅបន្ទប់ជួលជាន់ទី១ ភូមិតាងួន សង្កសត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានឲ្យដឹងថា បុរសជាបីសាចតណ្ហា គ្រាន់តែស្គាល់ឈ្មោះ ពិន សុចិន្តា ហៅ ចិន  អាយុជាង២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួល លេខ ៥សេ១ ជាន់ទី១ ផ្លូវលំ ក្រុមទី១៣  ក្បែរបន្ទប់ ក្មេងស្រីរងគ្រោះ មានស្រុកកំណើត ភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

fgfgjhdgmds
សមត្ថកិច្ចចុះទៅចាប់ជនសង្ស័យដល់បន្ទប់ជួល

តែបើតាមការចង្អុលបង្ហាញពីក្មេងស្រីរងគ្រោះ ឈ្មោះ ម . ល អាយុទើប១០ឆ្នាំ បានបង្ហាញថា ជនសង្ស័យឈ្មោះពិន សុចិន្តា ខាងលើ ពិតជាគំរាមហើយរំលោភ នាងពិតប្រាកដមែន ចំនួន៥លើក បើហ៊ាននិយាយប្រាប់គេនោះនឹងសម្លាប់ចោល ។

cbgfgnghmsdsx
ម្ដាយក្មេងស្រីរងគ្រោះមកដាក់ពាក្យបណ្ដឹង

ក្រោយពីទទួលបាននូងបណ្តឹងពីម្តាយក្មេងស្រី និងការរាយរ៉ាប់របស់ក្មេងស្រីរងគ្រោះផងនោះ នគរបាលប៉ុស្តិ៍កាកាប ដឹកនាំដោយលោក សាន ប៉ែត នាយប៉ុស្តិ៍រដ្ឋបាល ធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃដដែល ទើបជនសង្ស័យចូលបន្ទប់ហូបបាយ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប និងមានការចង្អុលពីម្តាយក្មេងស្រីផងនោះ ទើបឈានដល់ចាប់ខ្លួន នាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

សូយ សុភា