Loading...

ហ៊ានម្ល៉េះ ! ចាប់រំលោភនារីខារ៉ាអូខេក្នុងបន្ទប់ រហូតបានសម្រេច !

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 1:36 am

ភ្នំពេញ៖ បុរសល្មោភកាមម្នាក់ចូលច្រៀងខារ៉ាអូខេផឹកស៊ីស្រវឹងហើយបានចាប់នារីបម្រើការក្នុងខារ៉ាអូខេរំលោភរហូតបានសម្រេចនៅក្នុងបន្ទប់ខារ៉ាអូខេយីហោរាជនី  ស្ថិតនៅតាមផ្លូវលេខ ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៏សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកក្កដា ។

នារីរងគ្រោះមានឈ្មោះ ចក់ សុភក័្ត អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេរាជនី ស្នាក់នៅក្នុងខារ៉ាអូខេ  ។ ចំណែកបុរសល្មោភកាមឈ្មោះទិត្យ សុធា អាយុ២៥ឆ្នាំ មុខរបរជាងដែកស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិជម្រៅ ឃុំជម្រៅ ស្រុកព្រះស្តេច ខេត្តព្រៃវែង និងមិត្តភក្កិទៅជាមួយមានឈ្មោះវិចិត្រ អាយុ៣៤ឆ្នាំ មុខរបរជាងដែកជាមួយគ្នា ។

ប្រភពពត៌មានពីជនរងគ្រោះបាននិយាយថា កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែកក្កដា ជនប្រព្រឹត្តបាននាំមិត្តភក្តិម្នាក់ទៀតទៅចូលខារ៉ាអូខេខាងលើហើយបានកុំម៉ង់ស្រាមួយឈុតមានស្រាបៀរ១កេះនិងម្ហូប២ចានតម្លៃ៣០ដុល្លារ ព្រីច្រៀងខារ៉ាអូខេ២ម៉ោង  ។ នារីរង គ្រោះបានឲ្យដឹងទៀតថា ពេលដែលចូលច្រៀងខារ៉ាអូខេនោះ ជនប្រព្រឹត្តបានហៅនារីកំដរ តែម្នាក់ទេ គឺរូបនាង ចំណែកមិត្តភក្កិដែលទៅជាមួយនោះមិនបានយកស្រីអង្គុយកំដរទេ មានមេការស្រីទៅអង្គុយលេងជាមួយ ផឹកស៊ីរយៈពេល២ម៉ោងអស់ស្រាបៀរមួយឈុតខាង លើគិតលុយរួចរាល់ហើយ ជនប្រព្រឹត្តនិងមិត្តភក្កិបានចេញទៅបាត់ប្រមាណជា១៥នាទី ស្រាប់តែជនប្រព្រឹត្តបានច្រៀងខារ៉ាអូខេវិញម្តងទៀតដោយកំម៉ង់ស្រាបៀរមួយឈុតដូចមុន និងហៅនារីរងគ្រោះតែម្នាក់ដដែលឲ្យមកអង្គុយកំដជាមួយទៀត ។

នារីរងគ្រោះបានបន្តទៀតថា ខណៈពេលដែលភ្ញៀវចូលច្រៀងម្តងទៀតមេការបានចូលទៅមើលបានបន្តិចក៏ដើរចេញទៅបន្ទប់ផ្សេងទៀត នៅសល់តែនារីរងគ្រោះនិងជនប្រព្រឹត្ត ព្រមទាំងមិត្តភក្កិម្នាក់ទៀតដែលផឹកស្រាបៀរអស់ប្រមាណ១០កំប៉ុង បានស្រវឹងសន្លប់នៅលើសាឡុង នៅសល់តែរូបនាងនិងជនប្រព្រឹត្តក៏បានធ្វើសកម្មភាពចាប់នាងរំលោភនៅលើឥដ្ឋ ក្នុងបន្ទប់ខារ៉ាអូខេនោះរហូតបានសម្រេច ទោះបីជានាងខំប្រឹងស្រែកក៏មិនមានអ្នក ណាឮដែរ ។

ក្រោយពីធ្វើសកម្មភាពចាប់រំលោភបានសម្រេចហើយជនប្រព្រឹត្តបម្រុងរត់គេចខ្លួនត្រូវបាន ជនរងគ្រោះស្រែកឲ្យបុគ្គលិកខារ៉ាអូខេជួយចាប់ផងគេចាប់រំលោភរូបនាងក៏ត្រូវបានឃាត់ ខ្លួនបានភ្លាមៗយកទៅប៉ុស្តិ៍នគរបាលកាកាប ដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។ ដោយឡែកថ្លៃម្ហូបអាហារដែលចូលផឹកស៊ីលើកក្រោយនេះត្រូវមិត្តភក្កិដែលសន្លប់នោះជាអ្នកចេញលុយ ៕

ថោង ធីម

fhfdjfmdfdfas
នារីពាក់អាវខៀវបែបខ្នង ជាជនរងគ្រោះ និងសមត្ថកិច្ចកំពុងសាកសួរ