Loading...

Sam​sung ​ចេញ​លក់​ Galaxy​ J2​ Pro ​តម្លៃ​ ១៥០​ដុល្លារ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០១៦​ | បច្ចេកវិទ្យា | | 0 | ម៉ោង 13:03 pm

Samsung Galaxy J2 Pro ដាក់តាំងបង្ហាញ នៅប្រទេសឥណ្ឌា ត្រូវបានចាត់ទុកថា ជាស៊េរីលើកកម្ពស់របស់ស៊េរី Galaxy J2 ដែលបានឧទ្ទេសនាមកាលពីមុននេះមិនយូរប៉ុន្មាន ។

Samsung ធ្លាប់បានដាក់តាំងបង្ហាញគំរូផលិតផលតម្លៃថោក Galaxy J2 និង Galaxy J Max ។ J2 Pro គឺជាស៊េរីលើកកម្ពស់បន្តិចបន្តួចរបស់សែស្រឡាយ Galaxy J2 ម៉ាស៊ីនមានទំហំរ៉េម ២ជីកាបៃ ជំនួស ១,៥ជីកាប ដូច J2 អង្គចងចាំខាងក្នុង ក៏បង្កើនឡើងដល់ទ្វេដងដែរ គឺ១៦ជីកាបៃ ។

ប៉ារ៉ាម៉ែត្ររបស់ Galaxy J2 Pro មិនមានការផ្លាស់ប្តូរទេ រួមមានអេក្រង់ ៥អ៊ីញ Super AMOLED មាន Resolution HD ឈីប Spreadtrum SC8830 Quad Core 1,5 GHz គូកាមេរ៉ាក្រោយ និងមុខ 8 MP និង 5 MP ថ្ម 2.600 mAh ដើរដោយប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ។

ចំពោះទីផ្សារប្រទេសឥណ្ឌា Galaxy J2 Pro នៅត្រូវបានដាក់បញ្ចូលរបប S Bike កំពូលសន្សំសំចៃថ្ម ។

ដោយឡែកបច្ចេកទេសបង្កើនល្បឿន Turbo Speed Technology (TST) ត្រូវបានចាត់ទុកថា ជួយបណ្តាកម្មវិធីដើមដើរលឿនជាង ៤០ភាគរយ បើធៀបទៅនឹងបណ្តាគំរូទូរស័ព្ទមានរ៉េម ២ជីកាបៃ ។

ទន្ទឹមនឹងនោះ មុខងារ Smart Glow បំពាក់ឲ្យផ្ទៃខាងក្រោយទូរស័ព្ទនូវរង្វង់អំពូលភ្លើង LED ជួយជួនដំណឹងការហៅទូរស័ព្ទ ផ្ញើសារ ស្ថានភាពថ្ម ការប្រើប្រាស់ទិន្នន័យចល័ត ។

សព្វថ្ងៃ Galaxy J2 Pro បានចេញលក់នៅប្រទេសឥណ្ឌា ក្នុងតម្លៃ ៨.៨៩០ រូពី (ប្រមាណ ១៥០ដុល្លារ) រួមមានពណ៌ខ្មៅ ប្រាក់ និងមាស ៕

ដោយ: តូច រំលឹក