Loading...

សែនស្រណោះ សាលារៀនរំដោះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦​ | សន្ដិសុខសង្គម | | 0 | ម៉ោង 7:39 am

ខេត្តព្រះវិហារ ៖ សាលារៀនមួយឈ្មោះថា “សាលាបឋមសិក្សារំដោះ” បានធ្វើឱ្យអ្នកដែលបានឃើញ ផ្ទាល់ភ្នែកនឹកសង្វេគស្រណោះ ជាពន់ពេក ដោយសារតែស្ថានភាព របស់សាលារៀននេះ ស្ថិតនៅក្នុងព្រៃ មានតែ២បន្ទប់ ដោយមួយបន្ទប់ ប្រក់ស័ង្កសីជញ្ជាំងឈើធ្លុះធ្លាយ និង១បន្ទប់ទៀត ប្រក់ដើមឈើ ជញ្ជាំងខ្យល់ ស្ថិតក្នុងភូមិរំដោះ ឃុំរក្សាស្រុករវៀង ខេត្តព្រះវិហារ។ សាលារៀនរំដោះ ដ៏គួរឱ្យស្រណោះនេះ អ្នកគ្រូវ័យក្មេង ចំនួន២នាក់ និងមានសិស្សានុសិស្ស ជាង៣០នាក់ កំពុងបង្រៀន និងរៀនសូត្រ នៅក្នុងអគារពុកផុយផង និងក្រោមដើមឈើសាលាបឋមសិក្សារំដោះ មានអ្នកគ្រូវ័យក្មេង ចំនួន២នាក់ កំពុងជួយជ្រោមជ្រែង អស់ពីកម្លាំងកាយចិត្ត ក្នុងការផ្តល់ចំណេះដឹងដល់ក្មេងៗ ហើយសាលារៀននោះ ចែកចេញជា៣ថ្នាក់ ដោយ២ថ្នាក់ រៀនផ្គួបគ្នានៅក្នុង បរិវេណអគារ ទ្រុឌទ្រោមប្រក់ស័ង្កសី ជញ្ជាំងធ្លុះធ្លាយ និងមួយថ្នាក់ទៀត រៀននៅក្រោមដើមឈើគ្មានជញ្ជាំងបាំងបិទទេ គឺបាំងដោយខ្យល់តែម្តង។ នៅក្នុងថ្នាក់រៀន មានតុកៅអី សម្រាប់សិស្សានុសិស្សត្រឹមត្រូវ ប៉ុន្តែក្តារខៀន សម្រាប់គ្រូសរសេរវិញចាស់សឹករេចរឹល អស់ទៅហើយ។ ចំណែកថ្នាក់រៀន ក្រោមដើមឈើវិញ មានក្តារខៀនថ្មីមួយ ផ្អែកជាប់នឹងដើមឈើ ប៉ុន្តែសិស្សានុសិស្សគ្មានតុកៅអីអង្គុយ ត្រឹមត្រូវនោះទេ ពោលគឺយកគល់ ឈើធ្វើជាតុនិងកៅអី ចំណែកម្លប់ឈើធ្វើជា ដំបូលបាំងជ្រកកម្តៅថ្ងៃ តែបើចៃដន្យមានភ្លៀងធ្លាក់ ទាំងអ្នកគ្រូនិងសិស្ស រត់ចែកជើងគ្នាចូលជ្រកនៅថ្នាក់រៀន ដែលមានដំបូលស័ង្កសី ជាបណ្តោះអាសន្ន ទម្រាំ ភ្លៀងរាំង ទើបបន្តការបង្រៀន និងរៀនជាធម្មតាវិញ។ យ៉ាងណា ទោះបីជាសម្លៀកបំពាក់ របស់សិស្សានុសិស្សគ្រប់រូប ហាក់ប្រឡាក់ប្រឡូស ចាស់ៗបន្តិចក្តី តែពួកគេប្រកាន់ខ្ជាប់នូវ ឯកសណ្ឋានសិស្ស ខោ ឬសំពត់ពណ៌ខៀវ និងអាវពណ៌ស។
គួរបញ្ជាក់ថា សិស្សដែលកំពុងរៀននៅ “សាលាបឋមសិក្សារំដោះ” ស្ថិតក្នុងភូមិរំដោះ ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារនោះ រួមមាន ១-សិស្សថ្នាក់ទី១ ចំនួន៧នាក់ (ស្រី៥) ២-សិស្សថ្នាក់ទី២ ចំនួន៩នាក់ (ស្រី៧ ប្រុស២) ៣-សិស្សថ្នាក់ទី៣ ចំនួន១៦នាក់ (ស្រី៦ ប្រុស១០)។ សិស្សសរុបចំនួន៣២នាក់ និងអ្នកគ្រូ ២នាក់។ សិស្សថ្នាក់ទី១ កំពុងរៀនក្រោមដើម ឈើ ចំណែកសិស្សថ្នាក់ទី២ និងទី៣រៀនចូលគ្នា ក្នុងអគារឈើប្រក់ស័ង្កសី៕

13631658_497190487145657_5143263264145369910_n

13612371_497190393812333_1133064900472796322_n

13590242_497190503812322_4889467637074841986_n

 

13631522_497190443812328_7850794484045460927_n