Loading...

ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ អណ្ដែត​​​​កណ្ដាល​​សមុទ្រកំពង់​សោម !​​​​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 11:27 am

ភ្នំពេញ៖ សពបុរសម្នាក់ ត្រូវបានប្រជានេសាទប្រទះឃើញអណ្ដែតនៅកណ្ដាលសមុទ្រ រួចបានអូសយកមកច្រាំង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យ នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតែពិនិត្យ ដើម្បីរកមូលហេតុពិតនៃស្លាប់ និងស្រាវជ្រាវបន្ដរកក្រុមគ្រួសារសព ៕