Loading...

ស្ករ​អំពៅ​កម្ពុជា​ត្រូវ​បាន​ការ​ពារ​ដោយ​ប្រទេស​៦ នៅ​អាស៊ាន

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦​ | សេដ្ឋកិច្ចជាតិ | | 0 | ម៉ោង 3:23 am

ចាត់ទុកជាមោទនភាពដែលស្ករអំពៅផលិតនៅក្នុងប្រទេសកម្ពុជាត្រូវបានប្រទេស៦ផ្សេងទៀតក្នុងតំបន់ផ្ដល់សិទ្ធិអោយក្លាយជាសមាជិកនៅក្នុង«សហព័ន្ធស្ករអាស៊ាន» ដែលស្ថាប័នគឺបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ទីផ្សារដែលជាសមាជិក។ ឱកាសក្លាយខ្លួនជាសមាជិកនៅក្នុងសហព័ន្ធនេះ បានជួយអោយផលិតផលរបស់កម្ពុជាមួយនេះកាន់តែមានការទទួលស្គាល់ ហើយក៏មានន័យថាស្ករអំពៅដែលបានផលិតចេញខេត្តព្រះវិហាររបស់ខ្មែរ ត្រូវបានការពារក្នុងការនាំចេញទៅកាន់ទីផ្សារក្រៅស្រុកនោះផងដែរ។

c94a0737-8d61-4056-9580-809360721269

ខណៈដែលការពិភាក្សារវាងក្រសួងរ៉ែ និងថាមពលកាលពីសប្ដាហ៍ ស្ដីពីការចចារទិញការអំពៅក្រោយពី ការច្នៃអំពៅពីរោងចក្រនៅខេត្តព្រះវិហារទើបតែបានលេចឡើង ដើម្បីរំលេចគម្រោង កែច្នៃជាថាមពលអគ្គីសនីធំមួយជាលើកដំបូងពីការដុតកាកអំពៅនោះ ស្ករអំពៅនៅក្នុងរោងចក្រដដែលនេះក៏ត្រូវបានប្រទេស៦ផ្សេងទៀតរួមមាន ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ដឹកដៃអោយចូលរួមបង្កើតសម្ព័ន្ធរួមគ្នាមួយដែលមានឈ្មោះថា «Asian Sugar Alliance» គួរអោយមោទនភាពដែលទើបនឹងបានចុះហត្ថលេខាថ្មីកាលពីប៉ុន្មានថ្ងៃមុននេះ។ សម្ព័ន្ធថ្មីនេះ ត្រូវបានបង្កើតឡើងដោយប្រមូលផ្ដុំតែប្រទេសដែលមានឧស្សាហកម្មស្ករជឿលឿននៅក្នុងតំបន់អាស៊ានប៉ុណ្ណោះ ។ អ៊ីចឹងហើយទើបវត្តមានអនុញ្ញាតិអោយមានការចូលរួមពីសំណាក់ប្រទេសចំនួន៦ជាដៃគូនៅក្នុងគម្រោងនេះ គឺមានន័យថាកម្ពុជានាំមុខប្រុយណេ ឡាវ សិង្ហបុរី និងទ័រម័រខាងកើត ដែលមិនទាន់អនុញ្ញាតិអោយក្លាយជាសម្ព័ន្ធស្ករអាស៊ាននេះនៅឡើយ។ គោលបំណងក្នុងការបង្កើតនេះ ត្រូវបានបញ្ជាក់ថា ដើម្បីជួយគ្នាអោយស្ដង់ដារផលិតស្ករមានការជឿនលឿនតែមួយ និងសំខាន់ជាងគេគឺដើម្បីពាណិជ្ជកម្មនាំចេញលើវិស័យស្ករនៅក្នុងតំបន់ និងក្រៅតំបន់ទទួលបានការយកចិត្តទុកដាក់ជាងមុន។ ប្រទេសទាំង៧ដែលមានកម្ពុជាគឺជាស្ថាបនិកមួយផង បានប្រកាសការពារគ្នាទៅវិញទៅមក ដោយធ្វើយ៉ាងណាមិនអោយផលិតផលស្ករនៅក្នុងតំបន់អាស៊ានមានការធ្លាក់ចុះនោះឡើយ ជាពិសេសគឺគុណភាព ស្ដង់ដារផលិត និងតម្លៃលក់ចេញតែម្ដង។ ប្រទេសជាសមាជិកក៏នឹងជួយទិញគ្នាក្នុងករណីដែលប្រទេសមួយខ្វះការផ្គត់ផ្គង់អោយក្រៅប្រទេស ក្នុងពេលដែលប្រទេសមួយផ្សេងទៀតមិនទាន់មានការនាំ ចេញច្រើនអោយសមនឹងការចង់បាននោះផងដែរ។ …(មានត)

ព័ត៌មានលម្អិតសូមមើលលើទំព័រកាសែត នគរធំ

coconut-sugar-benefits 1390425619337