Loading...

ជិះ​​​ម៉ូតូ​​វ៉ា​​រថយន្ត​​ ​ទាក់​​ដៃ​​ចង្កូត​ម៉ូតូ​មក​ពី​មុខ ដួល​បែក​ក្បាល​​​ស្លាប់​​ម្នាក់​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 7:16 am

ភ្នំពេញ៖ យុវជនម្នាក់ បានរងរបួសផុងលលាដ៏ក្បាល និងបាក់ដៃឆ្វេង ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកអ្នករួមដំណើររងរបួសស្រាល បន្ទាប់ពីជិះម៉ូតូវ៉ារថយន្តទៅទាក់ដៃចង្កូតនឹងម៉ូតូមកពីមុខ កាលពីវេលាម៉ោង៨ និង៣៥នាទីយប់ថ្ងៃទី១៤ ខែកក្តដា នៅមុខផ្សារជម្ពូវ័នលើ កំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៍សពាក់ស្លាកលេខ 1DE-4630  ធ្វើដំណើរទិសដៅពីទៅលិចទៅកើតក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ម៉ូតូបានបន្ថែមល្បឿនវ៉ារថយន្តមួយគ្រឿងមិនចាំម៉ាកបើកខាងមុខ ស្របពេលនោះក៏មានរថយន្តរថយន្តមួយគ្រឿងមិនចាំម៉ាកបើកទិសដៅច្រាសទិសគ្នា ទើបបណ្តាលឲ្យម៉ូតូទាក់ដៃចង្កូតនឹងដួលនៅកណ្តាលថ្នល់ដួលបោកផុងលលាដ៍ក្បាល និងបាក់ដៃឆ្វេងរងរបួសធ្ងន់ធ្ងរ រីឯអ្នករួមដំណើរជាមួយ រងរបួសស្រាល បានគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុនៅសល់តែជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ជាអកុលសនៅវេលាម៉ោង១១យប់ថ្ងៃដដែលជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យមិនទាន់មានសាច់ញាតិនៅឡើយទេហើយក៏មិនស្គាល់ឈ្មោះដែរ ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំប្រគល់ឲ្យសាច់ញាតិ ៕

នូ ផាន់ណា