Loading...

ជាង​ដែក​​អង្គុយ​ផឹក​ស៊ី​ ត្រូវ​កម្ម​ករ​រោង​ចក្រ​ ​គប់​ដុំ​ថ្ម​​ចំ​បែក​​មុខ​​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 10:08 am

ភ្នំពេញ៖ ជាងផ្សារដែកម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ កំពុងតែអង្គុយផឹកស្រាបៀរ ស្រាប់តែមានជនដៃដល់ម្នាក់ ជាកម្មកររោងចក្រ បានដើរមកដល់យកដុំថ្មគប់ទៅលើបណ្តាលឲ្យបែកមុខម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៩ ខែកក្តដា នៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។

ជនរងគ្រោះដែលរងរបួសមានឈ្មោះ លឹម សុខា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកណើតនៅភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ចំណែកជនបង្កមានឈ្មោះ វី សាវ័ន្ត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកើតហេតុខាងលើ ផ្ទះនៅទល់មុខគ្នា ។

fdgfhffds
សមត្ថកិច្ចកំពុងសាកសួរជនរងគ្រោះ

បើតាមសម្ដីរបស់ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតតហេតុរូបគេនឹងក្រុមការងារបន្ទាប់ពីធ្វើការរួចរាល់ហើយបានទិញស្រាបៀរចំនួន៦កំប៉ុងយកមកអង្គុយហូបជុំគ្នា ៥នាក់ នៅមុខដីវាលជាប់នឹងកន្លែងផ្សារដែក ដោយអង្គុយនិយាយគ្នាលេង ស្រាប់តែជន ដៃដល់មិនដឹងថាទើបនឹងមកពីផឹកនៅកន្លែងណាទេ ដើរមកដល់បានដកដុំថ្មគប់ទៅលើពួក គេបណ្តាលឲ្យរងរបួសរូបគេបែកចិញ្ចើមនឹងថ្ពាល់ ចំណែកមិត្តភក្កិរបស់គេមិនមានរងរបួស ទេបាននាំគ្នារត់ចូលផ្ទះបិទទ្វារអស់ហើយ ស្រាប់តែជនបង្កនៅតែយកដុំដ្មគប់ទៅលើ
ជញ្ចាំងផ្ទះពួកគេទៀត ទើបរូបគេទូរស័ព្ទប្រាប់នគរបាលប៉ុស្តិ៍ជើងឯកចុះមកដល់ជនបង្កបានចូលដេកក្នុងផ្ទះធ្វើហាក់បីដូចជាមិនដឹងរឿងអីសោះ ទោះជាសមត្ថកិច្ចស្រែកហៅយ៉ាងណាក៏មិនព្រមបើកទ្វារឲ្យដែរ ។

ចំណែកបុរសជាឪពុករបស់ជនបង្ករបានប្រាប់អោយដឹងថា កូនប្រុសរបស់គាត់រូបនេះតែងតែរករឿងក្រុមគ្រួសារនឹងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់ច្រើនណាស់មកហើយ ព្រមទាំងរករឿងអ្នកជិតខាងទៀតផង សូមឲ្យសមត្ថកិច្ចចាប់យកទៅផ្តន្ទាទោសតាមច្បាប់ចុះ តែ សមត្ថកិច្ចមិនហ៊ានចូលផ្ទះគេទាំងយប់ដោយគ្មានការអនុញ្ញាតទេ ។ រង់ចាំព្រឹកទើបទៅឲ្យ ជនរងគ្រោះទៅដាក់ពាក្យបណ្តឹងចាត់ការតាមវិធានច្បាប់ ៕

ណន អ៊ាត