Loading...

ខឹង​រាំ​ឌឺ​ក្នុង​ក្លឹប​ ចេញ​មក​ក្រៅ​ តាម​វាយ​ សមត្ថកិច្ច​ឃាត់​​បាន​​៣​​នាក់​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 10:18 am

ភ្នំពេញ៖ ក្មេងទំនើង២ក្រុមចូលក្លឹបរាំងឌឺដងដាក់គ្នាចេញមកវិញដេញវាយគ្នាត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់ ដំបង៣កំណាត់និងម៉ូតូ២គ្រឿង កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែកក្ដដា នៅចំណុចមុខថប ក្លឹបតាមផ្លូវ២៧១ ស្ថិតនៅភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ ព្រុំ សុគណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០G នៃវិទ្យាល័យកៀនស្វាយ ស្នាក់នៅភូមិសុភី ឃុំស្ដៅកន្លែង ស្រុកកៀនស្វាយ ខេត្តកណ្ដាល មកលេងផ្ទះយាយនៅភ្នំពេញ ស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាអ្នកបើកម៉ូតូម៉ាកស៊ុយសូគីនិច ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១FY ២២៧៣ ឌុបមិត្តភក្រ្តឈ្មោះ សៅ យោ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី៩A នៃវិទ្យាល័យទួលស្វាយព្រៃ ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានរៀបរាប់ថា មុនកើតហេតុខ្លួនរួមជាមួយមិត្តភក្តិ១០នាក់ បាននាំគ្នាចូលទៅរាំលេងនៅក្លឹបថបតាំងពីម៉ោង៨និង៣០នាទីយប់ ដោយផឹកស្រាបៀរអស់ចំនួន៤ថូ រហូតដល់ម៉ោង១រំលងអាធ្រាត្របានចេញចេញមកវិញមិនដឹងមូលហេតុអ្វី ខណៈពេលដែលរូបគេដើរទៅយកម៉ូតូគ្នា២នាក់ស្រាប់តែ មានជនដៃដល់មួយក្រុមមានគ្នាជិត២០នាក់ មកព្រួតវាយរូបគេរួចហើយក៏បែកហ្វូងអស់ទៅ លុះពេលគេជិះម៉ូតូចេញហួសក្លឹបបន្តិចក៏មានបក្សពួកផ្សេងទៀតជិះម៉ូតូទៅបុកឲ្យដួលរួចហើយបើកគេចខ្លួន ត្រូវសមត្ថកិច្ចឃាត់បាន៣នាក់ម៉ូតូ២គ្រឿងនិងដំបង៣កំណាត់ ។

dfhfdfdsds
ជនដៃដល់វាយគេ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ជនសង្ស័យទី១ឈ្មោះ ឃុត សុភក្រ្តា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ទូរស័ព្ទដៃ ស្នាក់នៅផ្ទះលេខ៥ តាមផ្លូវ២៧៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ជាម្ចាស់ម៉ូតូម៉ាក MSX ពណ៍ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ១CS ៦០០៩ ទី២ឈ្មោះ ជៀម ប្រុសលក្ខណ៍ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងទី៣មានឈ្មោះ គឹម កក្ដដា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ១CA ៩៦៥២ ។

បើតាមសំដីនគរបាលប៉ុស្តិ៍ទំនប់ទឹក បានប្រាប់ថាខណៈពេលល្បាតក្នុងមូលដ្ឋានមកដល់មុខថបក្លឹបផ្អើលថា មានបង្កហិង្សាហើយជនរងគ្រោះស្រែកអោយជួយចាប់ទើបកំលាំងសហប៉ុស្តិ៍នាំគ្នាដេញតាមម៉ូតូម៉ាក MSX ពណ៍ផ្កាឈូក ជិះគ្នា២នាក់បើកយ៉ាងលឿនហើយអ្នកអង្គុយក្រោយជាន់បែកផ្កាភ្លើងដេញតាមចាប់បាននៅតាមផ្លូវ២១១កែង១៣៨ស្ថិតនៅភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ឃាត់ជនដោយជនសង្ស័យ២នាក់ ចំណែកបុរសម្នាក់ទៀត ជាបក្សពួកជិះម៉ូតូហុងដាឌ្រីម ជិះគ្នា២នាក់ ឃាត់បាននៅតាមផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ខណៈពេលជិះទៅបុកម៉ូតូស្កុកពី បណ្ដាលអ្នកបើកម៉ូតូស្កុកពី របួសធ្ងន់ត្រូវរថយន្តសង្រ្គោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ចំណែកជនដៃត្រូវប្រជាពលរដ្ឋវាយមួយដៃមួយជើងម្នាក់ បែកមុខបែកមាត់និងរត់គេចខ្លួនម្នាក់ ។

fdhxhnhm
ជនសង្ស័យ និងវត្ថុតាង ពេលចាប់បញ្ជូនមកប៉ុស្តិ៍

ក្រោយពេលកើតហេតុជនដៃដល់ដែលឃាត់ខ្លួនបានមិនបានសារភាពថាខ្លួនជាអ្នកប្រព្រឹត្ត ទេ ទោះបីជាយ៉ាងជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងសូមឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕

គួន ចំរើន