Loading...

លោក​Wenger ប្រាប់Henry ​កុំ​ឲ្យ​ជិះ​ទូក​ពីរ​ក្នុង​ពេល​តែ​មួយ​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 10:30 am

យោងតាមប្រភពព័ត៌មានប៊ី-ប៊ី-ស៊ីចេញផ្សាយកាលពីថ្ងៃពុធទី ១៣ កក្កដា ២០១៦ បានឲ្យដឹងថា អតីតខ្សែប្រយុទ្ធក្លឹប កាំភ្លើងធំArsenal បានដើរចេញពីកៅអី គ្រូបង្វឹកក្រុមកីឡាករ អាយុក្រោម១៨ឆ្នាំ របស់Arsenal ហើយ ។

ការសម្រេចចិត្តចាកចេញរបស់ហង់ រី បានកើតឡើងបន្ទាប់ពីលោក Wenger បានផ្តល់យោបល់កុំឲ្យវីរបុរស ហង់ រី ជិះទូក ពីរក្នុងពេលតែមួយ ដែលមានន័យថា  ការងារជាគ្រូបង្វឹកផង និងជាអ្នកវិភាគបាល់នៅស្ថានីយទូរទស្សន៍ Sky Sport ផងនោះ មិនអាចធ្វើឲ្យ មានពេលវេលាគ្រប់គ្រាន់ក្នុងការបង្វឹកកីឡាករនោះទេ។ដូច្នេះគួរតែជ្រើសរើស យកមួយក្នុងចំណោមការងារ ពីរនេះ។

អតីតខ្សែប្រយុទ្ធស៊ុតបញ្ចូលទីឲ្យ Arsenal ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រមានសញ្ញាប័ត្រ គ្រូបង្វឹក UEFA កម្រិត A នៅមិនទាន់បានដឹកនាំក្លឹបអាជីពណាមួយធំនៅឡើយទេក្រៅពី ឈុតយុវជនរបស់ Arsenal។

ដោយ៖ ហេង ដេត