Loading...

West Ham ដាក់​តម្លៃ​ខ្លួន​ ​Payet ជាង​១៣១​លាន​ដុល្លារ​ ឲ្យ​ក្លឹប​ Real Madrid

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 3:54 am

បន្ទាប់ពីឃើញទម្រង់លេងរបស់កីឡាករជម្រើសជាតិបារាំង Dimitri Payet លេចធ្លោ ក្នុងយុទ្ធនាការប្រកួតយូរ៉ូ ២០១៦ ក្លឹបអ្នកមាននៅអេស្ប៉ាញស្តេចដំរី ស Real Madrid បានបង្ហាញចំណាប់អារម្មណ៍ចង់ប្រមាញ់យកកីឡាករខ្សែប្រយុទ្ធរូបនេះ មកកាន់ទឹកដីអេស្ប៉ាញក្នុងរដូវកាលថ្មីខាងមុខនេះ។

កីឡាករ Dimitri Payet
កីឡាករ Dimitri Payet

ដោយសារតែឃើញក្លឹបReal Madrid ចាប់អារម្មណ៍បែបនេះ លោក David Sullivan អនុប្រធានក្លឹបញញួរធំ West Ham បានកំណត់តម្លៃខ្លួន កីឡាករវ័យ ២៩ឆ្នាំ ជាង១៣១ លានដុល្លារ។លោកបានបន្តឲ្យដឹងទៀតថា យើងមិនលក់គាត់ទេ ប្រសិន បើគ្មានក្លឹបណាមួយ ហ៊ានឲ្យតម្លៃខ្លួនខ្ពស់ ពោលគឺចាប់ពី ១៣១លានដុល្លារ ឡើងទៅ។

ទោះជាយ៉ាងណាក្តីគេនៅមិនទាន់ឃើញមានប្រតិកម្មបែបណានៅឡើយទេពីក្លឹបReal Madrid ។ កីឡាករPayet ស៊ុតបាល់បញ្ចូលទីបាន ៦គ្រាប់ នៅក្នុងការប្រកួតយូរ៉ូ ២០១៦ ក្នុងប្រទេសកំណើតរបស់ខ្លួន និង ស៊ុតបាល់បញ្ចូលទី បាន១២គ្រាប់ឲ្យក្លឹប West Ham កាលពីឆ្នាំទៅមិញ។

ដោយ៖ ហេង ដេត