Loading...

ពល​រដ្ឋ​ ព្រះ​សង្ឃ​រាប់​ពាន់​អង្គ /នាក់​ ចូល​រូម​ដង្ហែ​សព​លោក​ កែម ​​ឡី ​ទៅ​កាន់​​វត្ដ​​ចាស់​ ​ជ្រោយ​ចង្វា​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:46 am

ភ្នំពេញ៖ នៅម៉ោងប្រមាណជា ៣និង២៥នាទី រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ ព្រះសង្ឃ ជាច្រើនពាន់អង្គ/នាក់ ត្រូវបានគេឃើញចូលរួមដង្ហែសពលោក កែម ឡី អ្នកវិភាគសង្គម ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីព្រឹកមិញនេះ ។

fdhdjgjhffgc
រថយន្ដដឹកសព ចេញដំណើរពីកន្លែងកើតហេតុ

គួរបញ្ជាក់ថា សពលោក កែម ឡី អ្នកស្រាវជ្រាវសង្គម ដែលត្រូវឃាតករបាញ់៣គ្រាប់ បណ្ដាលឲ្យដេកដួលស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម កាលពីព្រឹកមិញនេះ ត្រូវក្រុមគ្រួសារសម្រេចយកទៅតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅវត្ដចាស់ ស្ថិតក្នុងទឹកដី ខណ្ឌជ្រោយចង្វា ៕

សុផាន់ណា

fdhdghkhsd
ព្រះសង្ឃ និងពលរដ្ឋ ចូលរួមដើរដង្ហែសពលោក កែម ឡី