Loading...

តើហ្វ្រាំង ABS របស់រថយន្តមាន គុណសម្បត្តិដូចម្តេច?

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១៦​ | បច្ចេកវិទ្យា | | 0 | ម៉ោង 1:27 am

ថែទាំរថយន្ត៖ ប្រព័ន្ធហ្វ្រាំង ABS គឺជាលក្ខណៈ ការពារសុវត្ថិភាពស្តង់ដារ ដែលមាន បំពាក់ នៅលើ រថយន្ត ទំនើបៗ ។ ប្រព័ន្ធនេះ ប្រតិបត្តិការកែសម្រួល សម្ពាធហ្វ្រាំង ដោយស្វ័យ ប្រវត្តិនៅ ខណៈពេល នៃការបញ្ឈប់ រថយន្តក្នុងស្ថានភាព ប្រថុចញ៉ុច ដែលការពារកង់ ទាំងបួនគ្រាប់ពី ការជាប់គាំង។

ម្យ៉ាងទៀតការ សម្រួលសម្ពាធ ហ្រ្វាំងក៏អនុញ្ញាត ឲ្យអ្នកបើកបររក្សា ការគ្រប់គ្រងឬម្ចាស់ ការលើរថយន្ត ។បើទោះជាប្រព័ន្ធហ្វ្រាំង ABS ត្រូវបានគេផ្តល់ទំនុក ចិត្តពី សមត្ថភាពស្រោច ស្រង់ជីវិត ក៏វាមាន គុណវិបត្តិខ្លះៗ ដែរដែលជា ប្រធានបទ ដ៏មានសារសំខាន់ ដែលត្រូវយក មកជជែកចាប់តាំងពី ដើមឡើយ។

ថិរវេលានៃការបញ្ឈប់ល្បឿន

ហ្រ្វាំង ABS ត្រូវបាន អភិវឌ្ឍន៍ឡើង ជាលើកដំបូងនៅ ចុងទសវត្សរ៍ឆ្នាំ១៩២០ហើយ ចាប់ផ្តើមមាន លក្ខណៈ ស្តង់ដារ បំពាក់លើរថយន្ត តាំងពីឆ្នាំ១៩៧០។ ជាទូទៅវាត្រូវបាន គេជឿជាក់ថា ប្រព័ន្ធប្រភេទនេះ មានសារ ប្រយោជន៍ក្នុងការ កាត់បន្ថយ នៅពេល វេលានៃការ បញ្ឈប់ល្បឿន របស់រថយន្តជា ពិសេសគឺនៅ ក្នុងសា្ថន ការណ៍ បន្ទាន់។ ទោះជាយ៉ាងណាក្នុង ស្ថានការណ៍ ភាគច្រើន ការផ្តល់ទំនុក ចិត្តបែបនេះ ពុំមែនជាកត្តា ទៀងទាត់ អ្វីឡើយ។ ទិដ្ឋភាពជាក់ស្តែង នោះគឺមានការ សិក្សាខ្លះបង្ហាញថា ការប្រែប្រួលនៅក្នុងគម្លាត ឬរយៈ ចម្ងាយនៃការឈប់គឺ តិចតួចហើយថែម ទាំងអាចបង្កើន រយៈចម្ងាយ ចាំបាច់ដើម្បី ធ្វើឲ្យរថយន្ត ឈប់ពេញ លេញ ទៀតផង។

យោងតាមការសិក្សា ដែលបានធ្វើ ឡើងដោយ សាកលវិទ្យាល័យ Monash ហ្រ្វាំង ABS អាចបង្កើន រយៈចម្ងាយ បែបនេះជាក់ស្តែង នៅក្នុងស្ថានភាព ជាក់លាក់ ដែលសំខាន់ ជាងគេនោះគឺ នៅលើផ្លូវជ្រាយឬ ស្ថានភាពដីទន់ៗ។

9

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា