Loading...

ធ្វើម្តេច ទើបដឹងថា ខាងប្រុសអូស ក្រឡាចង់ថើបអ្នក?

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦​ | ព័ត៌មានសិល្បៈសិច និងស្នេហា | | 0 | ម៉ោង 1:05 am

យុវវ័យ(១៨+)

ការយល់ដឹងពី ពេលវេលា នៅក្នុងការ ឈានទៅដល់ការ ថើបជា លើកដំបូងអាច ជាកិច្ចការមួយមិន ងាយ ស្រួលនឹងកត់ សម្គាល់ប៉ុន្មានឡើយ។ខាងក្រោមនេះ គឺជាតិចនិក ក្នុងការឈ្វេង យល់ឬកត់ សម្គាល់ថា នៅពេលណាដែល មិត្តប្រុសអ្នក ចង់អូស ក្រឡាថើបអ្នក៖

1) សម្លឹងមើលកែវនេត្រាទាំងគូរបស់គាត់។មធ្យោបាយ ដ៏ល្អមួយ ដែលនឹងប្រាប់ថា បុរសម្នាក់នោះចង់ ថើបអ្នកគឺការយក ចិត្តទុកដាក់ សង្កេតមើលពីអ្វីដែក គាត់កំពុង សម្លឹងមកអ្នក។ប្រសិនជាគាត់សម្លឹង មើលបបូរមាត់ និងកែវភ្នែករបស់អ្នក នោះគឺគាត់ប្រហែល ជាគិត អំពីការ ថើបអ្នកជា មិនខានឡើយ។

2) យកចិត្តទុកដាក់ កត់សម្គាល់ពីកាយវិការ នៃរាងកាយឬ តួខ្លួនរបស់គាត់។ប្រសិនជា មិត្តប្រុសរបស់ អ្នកចាប់ផ្តើម ប្រព្រឹត្តិឆ្គាំឆ្គងគាត់គួរតែ ស្រើបស្រាល អំពីការថើប អ្នកជាមិនខាន។

3) ស្តាប់គាត់និយាយ។កុំគ្រាន់តែស្តាប់ ពាក្យសរសើរមកលើ អ្នកឲ្យសោះ។គឺស្តាប់ ពីមធ្យោបាយ ឬអត្ថន័យដែល គាត់កំពុងជជែក។ប្រសិនជាសំឡេង ហាក់បីដូចជា ស្រទន់ហើយ គាត់ចាប់ផ្តើម បន្លឺសំឡេង ខ្សឹបៗដាក់អ្នកគាត់ ត្រៀមខ្លួន នឹងថើបអ្នក ជាមិនខាន។

4) កត់សម្គាល់នៅ ពេលគាត់កំពុងចែចង់អ្នក។ការចែចង់របស់ បុរសគ្រប់រូបគឺមានភាព ខុសគ្នាឬមធ្យោបាយ ផ្សេងៗពីគ្នា ប៉ុន្តែរឿងមួយចំនួនដែលអ្នកអាច យល់ឬប៉ាន់ ប្រមាណបាន នោះគឺការប៉ះពាល់ និងការស៊កសំដី កំប្លុកកំប្លែងតែម្តង។

5) យកត្រចៀកអ្នក ម្ខាងងាកចេញ ផ្តោតលើការសា សងស្នេហ៍របស់គាត់។ប្រសិនជាគាត់ ចាប់ផ្តើមស្ងប់ស្ងាត់ឬមាន ការផ្តោត លើការសន្ទនានោះគាត់ មិនអាចបាត់ បង់ការចាប់ អារម្មណ៍ឡើយ។ប្រសិនជាគាត់រក្សា ខ្សែភ្នែកបាញ់ តម្រង់មកអ្នក ថ្វីបើស្ថិតក្នុង ស្ថានការណ៍ស្ងប់ស្ងាត់ក្តី ក៏គាត់ នៅតែព្យាយាម ប្រាប់អ្នក នូវរឿងអ្វីមួយជាមិន ដូចជាការសុំ អនុញ្ញាតថើប នេះតែម្តង។

1

(រូបតំណាង)

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា