Loading...

Samsung Galaxy Note7 ទាក់​ចិត្ត​អ្នក​សារព័ត៌មាន​ឲ្យ​រំជើប​រំជួល​ទូទាំង​ទីក្រុង​ភ្នំពេញ​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០១៦​ | បច្ចេកវិទ្យា | | 0 | ម៉ោង 10:44 am

ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏អស្ចារ្យ នៃការបង្ហាញរូបរាងរបស់ទូរស័ព្ទ Galaxy Note7 កាលពីយប់ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១៦ នេះ ក្រុមហ៊ុនសាមសុង បានរៀបចំការជួបជុំដ៏ ពិសេសមួយ នៅក្នុងទីក្រុងភ្នំពេញ សម្រាប់អ្នកសារព័ត៌មានជាច្រើននាក់មកពីស្ថាប័នផ្សេងៗដូចជា កាសែត ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ដើម្បីទស្សនាការផ្សាយផ្ទាល់ពីការបង្ហាញ រូបរាងរបស់ទូរស័ព្ទ សាមសុង Galaxy Note 7 ដែលមនុស្សជាច្រើនលាននាក់ទូទាំងពិភពលោក កំពុងទន្ទឹងរង់ចាំទស្សនាមហាព្រឹត្តិការណ៍នេះផងដែរ។

នៅក្នុងព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបនេះ អ្នកសារព័ត៌មានជាច្រើននាក់ បានទស្សនាយ៉ាងជក់ចិត្ត ដោយមានការជជែកបង្ហាញចំណាប់អារម្មណ៍ ក៏ដូចជាផ្តិតយករូបភាពនៃព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលផ្សាយផ្ទាល់ ពីទីក្រុងញយ៉កនេះ។ មិនតែប៉ុណ្ណោះ ពួកគាត់ក៏បានរីករាយជាមួយនឹងការចាប់ ឆ្នោតផ្សងសំណាង យ៉ាងច្រើនទៀតផង។

តាមរយៈការបង្ហាញរូបរាងរបស់សាមសុងGalaxy Note 7 ទូរស័ព្ទដៃស៊េរីថ្មីប្រភេទផាប់ប្លែតនេះ (Phablet) ផ្តល់សុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់ ជាមួយប្រព័ន្ធការពារសុវត្ថិភាព Samsung Knox និងបច្ចេកវិទ្យា  iris scanner ថ្មីក្នុងការស្កេន ប្រស្រីភ្នែកដើម្បីដោះសោរ និងព្រមទាំងមុខងារកាន់តែ អស្ចារ្យ របស់ប៊ិក S-Pen និង IP68 ការពារធូលីដី និងធន់នឹងទឹក ដែលអាចឲ្យអ្នកប្រើប្រាស់កត់ត្រា យ៉ាងងាយស្រួល ដោយគ្មានការរំខាន ទោះបីជានៅពេលដែលអេក្រង់សើមក៏ដោយ។ លើសពីនេះ ទៅទៀត អ្នកប្រើប្រាស់អាចរីករាយក្នុងការទស្សនាកម្សាន្ត ជាមួយនឹងលក្ខណៈពិសេសរបស់ មុខងារ HDR video streaming ។

ជាមួយនឹងសាមសុងGalaxy Note7 ក្រុមហ៊ុនសាមសុង នៅតែបន្តឆ្ពោះទៅមុខក្នុងការរចនា រូបរាងឲ្យកាន់តែមានភាពល្អឥតខ្ចោះ តាមរយៈការច្នៃប្រឌិតថ្មីដែលបំពាក់ ជាមួយនឹងអេក្រង់ប្រភេទ 5.7” Quad HD Dual edge Super AMOLED ទំហំ 2560 x 1440 (518ppi)  ដើរដោយប្រព័ន្ធប្រតិបត្តិការ Android 6.0.1 (Marshmallow) ដ៏កំពូល និងរ៉េមទំហំ 4GB (LPDDR4) ថែមទាំងបំពាក់ដោយកាមេរ៉ាក្រោយ dual-pixel ទំហំ 12MP OIS (F1.7)  និងកាមេរ៉ាមុខទំហំ 5MP (F1.7)  ។

ដោយមានមេម៉ូរីក្នុងម៉ាស៊ីនទំហំ 64GB ទូរស័ព្ទ Galaxy Note7 ថែមទាំងអាចបន្ថែមមេម៉ូរីប្រភេទ  microSD ដល់ទៅ 256GB និងភ្ជាប់មកជាមួយថ្មទំហំធំ 3,500mAh ងាយស្រួលសន្សំសំចៃ ការប្រើប្រាស់តាមរយៈមុខងាររបស់ Smart Manager និងអាចសាកថ្មបានលឿនដោយប្រើរន្ធ USB-C ថ្មី និងសាកថ្មឥតខ្សែបានគ្រប់ទីកន្លែង។

ទូរស័ព្ទសាមសុង  Galaxy Note7 បង្កើតតុល្យភាពរវាងការងារ និងការកម្សាន្ត ដែលធ្វើឲ្យមនុស្ស គ្រប់រូបសម្រេចបាន ច្រើនជាងអ្វីដែលគេគិតថាអាចធ្វើទៅបាននៅលើស្មាតហ្វូន។

គួររំលឹកផងដែរថាក្រុមហ៊ុនសាមសុងក៏បានរៀបចំដំណើរទសន្សនៈកិច្ច ដល់ដៃគូរពាណិជ្ជកម្ម របស់ខ្លួនជាច្រើននាក់ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមកម្មវិធីផ្សាយផ្ទាល់ ពីទីក្រុងញ៉ូវយ៉ក អំពីការដាក់បង្ហាញជាផ្លូវការរបស់ទូរស័ព្ទសាមសុង Galaxy Note7 នេះផងដែរ៕

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យា ដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។   យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រៈ

news.samsung.com/global