Loading...

ធ្វើម្តេច ទើបដឹងថា គេស្រឡាញ់ យើងជា ជាគូអនាគត

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០១៦​ | សិច និងស្នេហា | | 0 | ម៉ោង 3:53 am

ភូមិយុវវ័យ (១៨+)

ចំពោះការលើក ឡើងនេះពុំមាន មធ្យោបាយណា មួយក្នុងការដឹង ថាបុរសម្នាក់ ស្រឡាញ់អ្នក ពិតប្រាកដ នោះឡើយ ប៉ុន្តែមាន សញ្ញាមួយ ចំនួនបញ្ជាក់អំពី អ្វីដែលជា ក្តីស្នេហ៍លាក់ ក្នុងក្រអៅបេះ ដូងរបស់គាត់។ សូមណែនាំវិធីកត់ សម្គាល់ពីក្តីស្រឡាញ់ ពិតរបស់ បុរសម្នាក់ ដូចតទៅ៖

3

ក/កត់សម្គាល់ថាបុរសម្នាក់នោះសម្តែងសកម្មភាពបែបណា

1. សង្កេតមើល ថាបុរសម្នាក់នោះ អាចមានស្នេហ៍ ពិតចេញពី ក្រអៅ បេះដូងរបស់គាត់ ខ្លួនឯងក្នុងឱកាស ឬពេល វេលានៅក្បែរអ្នក។ ប្រសិនជា គាត់ចែករំលែក អារម្មណ៍ស៊ីជម្រៅបំផុតរបស់គាត់ ជាមួយអ្នកនិង ប្រកបដោយ ផាសុកភាព នោះគឺជាក្តីស្រឡាញ់។

2. សង្កេតមើល ថាបុរសម្នាក់ នោះរីករាយដែរ ឬទេពេលនៅ ក្បែរអ្នក បើទុកជា ពេលវេលាមិន សប្បាយចិត្តក៏ដោយ។ ប្រសិនជា នៅពេលមួយ ដែលគាត់មិនអារម្មណ៍ ល្អ តែពេលឃើញ អ្នកបែរជា សប្បាយរីករាយវិញ នោះគឺជាសញ្ញា នៃក្តីស្នេហ៍ ពិត ហើយ។

3. សង្កេតមើលថាបុរសម្នាក់នោះប្រើក្រសែភ្នែកយ៉ាងណាចំពោះអ្នក។

4. សង្កេតមើល ថាបុរសម្នាក់នោះ គឺធ្វើដូចជាវិលមុខ ពេលនៅក្បែរអ្នក។ ក្តីស្នេហ៍ស្មោះស្ម័គ្រធ្វើ ឲ្យមនុស្ស មានអារម្មណ៍ល្អឬ ធ្វើដូច ជាវិលមុខ ពុំមានទម្ងន់និង ដូចជាចង់សើច ដោយគ្មាន ហេតុផល។

5. សង្កេតមើលថា បុរសម្នាក់នោះ មានទុក្ខដែរឬ ទេពេលអ្នកជួបកង្វល់។

ខ/កត់សម្គាល់ពីអ្វីដែលបុរសម្នាក់នោះលើកឡើង

1) ឃ្លាំមើលគាត់ ចំពោះការជជែក អំពីកិច្ចការនៅ ថ្ងៃអនាគតជា មួយនិងអ្នក ដូចដែលគាត់ លើកឡើង។

2) ឃ្លាំមើលគាត់ ជាមួយនិងអត្ថន័យ នៃការលើក ឡើងកើតសរសើរ មកលើអ្នក។ព្រោះវាមានភាព ខុសគ្នានៅក្នុង ការនិយាយស្តីក៏ ដូចជាលទ្ធភាព នៃការធ្វើអារម្មណ៍ មិនប្រសើរចំពោះ អ្វីដែលបានថ្លែង។

3) ឃ្លាំមើលគាត់ពាក្យសំដីគាត់ដែលពោលថា ខ្ញុំស្រឡាញ់អ្នកនិងអត្ថន័យរបស់វា។

4) ឃ្លាំមើលគាត់ពិតជាបើកចិត្តទូលាយចំពោះអ្នកប្រាកដដែរឬទេ។

5) ឃ្លាំមើលគាត់ថាប្រាប់អ្នកពីទំហំនៃក្តីនឹករលឹកអ្នកពេលឃ្លាតឆ្លាយពីគ្នាកម្រិតណា។

6) ឃ្លាំមើលថាគាត់មានផាសុកភាពជាមួយនិងការចង្អុលបង្ហាញពីកំហុសដែរឬអត់។

7) ឃ្លាំមើលថាគាត់យល់ពីតម្លៃពិតនៃមតិយោបល់របស់អ្នក។

គ/កត់សម្គាល់ពីទង្វើរបស់បុរសម្នាក់នោះ

1. សង្កេត មើលបុរសម្នាក់ នោះនឹងស្តាប់នូវ អ្វីដែលអ្នក និយាយដែរទេ។ប្រសិនជាបុរស ម្នាក់នោះ ស្រឡាញ់អ្នក ពិតប្រាកដ គាត់មិន ត្រឹមតែ បើកចិត្ត ទូលាយប៉ុណ្ណោះទេ ថែមទាំងស្តាប់ អ្នកទៀតផង។

2. សង្កេតមើលថាគាត់ តែងតែនៅក្បែរអ្នកថ្វី បើស្ថិតក្នុងលក្ខ ខណ្ឌមិនមាន ផាសុកភាពក៏ដោយ។

3. សង្កេតមើលពីគាត់ធ្វើរឿងល្អៗចំពោះអ្នក។

4. សង្កេតមើលពីសកម្មភាពគាត់ដែលតែងតែចង់នៅក្បែរអ្នក។

5. សង្កេតមើលពីគាត់ដែលយល់ពីពេលវេលានៅក្នុងការផ្តល់ឲ្យអ្នក។

6. សង្កេតមើលគាត់ពិតជាយល់ពីអ្នកពិតប្រាកដដែរឬអត់។

7. សង្កេតមើល គាត់ចង់ធ្វើអ្វីដែលល្អ បំផុតចំពោះអ្នកថ្វើ បើវាមិនមែនជា អ្វីដែលល្អបំផុត សម្រាប់គាត់ក្តី។

8. សង្កេតមើលថាគាត់ពិតជាគាំទ្រអ្នកប្រាកដដែរទេ។

2

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា