Loading...

សម្តេច​ហ៊ុន សែន ចូល​រួម​ពិធី​អុំទូក​នៅ តាខ្មៅ​ថ្ងៃ​នេះ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 2:26 am

ខេត្តកណ្តាល ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ចូលរួមទស្សនាពិធីប្រណាំងទូកនៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃអាទិត្យ ទី ១៦ ខែកក្កដា ឆ្នាំ២០១៦នេះ ជាមួយនេះ សម្តេចក៏អំពាវនាវឱ្យយុវជន យុវតី ចូលរួម ទស្សនា និងគាំទ្រដល់កីឡាអុំទូកឱ្យបានច្រើន កុះករផងដែរ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន សរសេរ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ថា “សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ ចូលរួមទស្សនាពិធីប្រណាំងទូកនៅក្រុងតាខ្មៅ នៅថ្ងៃអាទិត្យនេះ។ នៅថ្ងៃសៅរ៍ ទី១៥១៦ ខែតុលា នេះ នឹងមានពិធីប្រណាំងទូកនៅមាត់ ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីអបអរសាទរ ពិធីបុណ្យចេញព្រះវស្សាផង និងដើម្បីជ្រើសរើសទូកដែលជាប់ចំណាត់ថ្នាក់ល្អ ដើម្បីត្រៀម ចូលរួមប្រកួតប្រណាំងនៅក្នុងពិធីបុណ្យអុំទូក បណ្តែងប្រទីប អកអំបុក សំពះ ព្រះខែ នៅថ្ងៃទី ១៣១៤១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមុខ ព្រះបរមរាជវាំង រាជធានីភ្នំពេញ។

កម្មវិធីប្រណាំងទូកនៅមាត់ទន្លេក្រុងតាខ្មៅ ថ្ងៃនេះ គឺចាប់ផ្តើមនៅវេលាម៉ោង១ៈ៣០នាទី រសៀល។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ ចូលរួមទស្សនាគាំទ្រនិងលើកទឹកចិត្តដល់កីឡាករ អុំទូក នៅថ្ងៃអាទិត្យ ទី១៦ ខែតុលា នេះ។ កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” ក៏មានទូកឈ្មោះ “ជ័យសំរោងតេជះ” ចូលរួមប្រណាំងផងដែរ។

សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវតី ចូលរួមទស្សនា និងគាំទ្រកីឡាអុំទូកយើង ឱ្យបានច្រើនកុះករទាំងអស់គ្នា នៅថ្ងៃសៅរ៍ នេះ និងនៅថ្ងៃអាទិត្យ កុំបីខាន!”៕

ដោុយ ៖ ដារិទ្ធ

hun-sen1