Loading...

ការិយាល័យ​គោល នយោបាយ ​សារពើពន្ធថៃ​រំពឹង ​កំណើន GDP ៣,៨% ឆ្នាំនេះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | | 0 | ម៉ោង 9:42 am

ថៃ៖ ការិយាល័យ​គោល​ នយោបាយ​ សារពើពន្ធ​ថៃ​ FPO បាន​កែសម្រួល ថ្មី​នូវ​កំណើន​  GDP ក្នុង​ឆ្នាំ​២០១៧ នេះ​ពីអត្រា ៣,៤%​ ទៅ​៣,៨% ។

លោក Krisada Chinavicharana អគ្គនាយក ការិយាល័យ​ គោលនយោបាយ ​សារពើ​ពន្ធ​​បាន​ ថ្លែង​ថា​​ GDP របស់​ថៃ ​នឹង​ពង្រីក បាន​៣,៨%​ក្នុង​ឆ្នាំ២០១៧នេះ ដែល​ខ្ពស់​ ជាង​ការព្យាករ​ ទុក​កាលពី​ គ្រាមុនរបស់​ FPO ប្រមាណជា​០,៤% ។

លោកបាន​ថ្លែងថា​ កត្តាជា ច្រើន​បាននាំមក នូវការរំពឹង ទុក​នៃកំណើន ​រាប់បញ្ចូល​ការ ចំណាយ​និង ការវិនិយោគ របស់​រដ្ឋាភិបាល ​តាមរយៈ​វិស័យ​​ឯកជន​និងបណ្តា​ សហគ្រាស របស់រដ្ឋ​ តម្លៃ​ប្រេង​ ពិភពលោក​ និង​ការនាំ ចេញ​របស់ថៃ​។

លោក Krisada បានថ្លែងថា តាមរយៈ​ការ ចាត់វិធាន ការ​ជួយដល់ ​អ្នករកចំណូល ​បាន​កម្រិត​​​ទាប​​ រដ្ឋាភិបាល​បាន ណែនាំ​នូវ​ គម្រោង​ Pico Finance ដើម្បី​ជួយ ​ដល់ ​ប្រជា ជន​ក្រីក្រ​ ដោះបំណុល​ ខណៈ​ពល រដ្ឋថៃ​មួយ ចំនួន​បាន សំដែង ការ​ចាប់​ អារម្មណ៍​​ចំពោះ ​គម្រោងនេះ ។