Loading...

IMF ដំឡើងការព្យាករ កំណើនសេដ្ឋកិច្ចជប៉ុន ឆ្នាំ​២០១៧ ​ត្រឹម០,៨% អាមេរិក២,៣%​

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | | 0 | ម៉ោង 3:27 am

សេដ្ឋកិច្ចតំបន់អាសុី

ជប៉ុន៖ អង្គការ​មូល និធិរូបិយវត្ថុអន្តរជាតិ​ (IMF) បាន​ឲ្យ​ដឹង កាលពីថ្ងៃច័ន្ទ​ថា​ សេដ្ឋកិច្ចរបស់ ជប៉ុន​ត្រូវ បាន​គេរំពឹង ថា​នឹង​កើនឡើង​០,៨%​ ក្នុង ឆ្នាំ​២០១៧នេះ កើនឡើង០,២ពិន្ទុ​ពីការ​ព្យាករ ទុករបស់ខ្លួន​ កាលពីខែតុលា ដែលភាគ ច្រើន​ផ្អែក​តាម​ប្រតិបត្តិការលើស ពីការរំពឹងទុក​​ ក្នុងអំឡុងពេល ​នៃចុងឆ្នាំ​ទៅ ។

ទន្ទឹមនឹងនេះ IMF ក៏បាន​ដំឡើង ការព្យាកររបស់ ខ្លួនចំពោះ​ កំណើន​សេដ្ឋកិច្ច​របស់ ​សហរដ្ឋអាមេរិក​ប្រមា ណជា​០,១ពិន្ទុ​ឬស្មើនឹង​២,៣%​ក្នុង​ឆ្នាំ​២០១៧នេះ​និង​០,៤ពិន្ទុឬ ស្មើនឹង​២,៥% ​ក្នុង​ឆ្នាំ​២០១៨ ដោយសារ តែ​ការ​លើកទឹ កចិត្ត​នៃឆ្នាំ​សារ ពើពន្ធ​ដែល​ចាប់ផ្តើម​ធ្វើឡើង​នៅក្នុង​ រដ្ឋបាលនៅពេល​ខាង មុខរបស់លោក​ ដូណាល់ ត្រាំ ។

លោកដូណាល់ ត្រាំ  ជាអ្នកជំនួញ​ម្នាក់ ​របស់បក្ស​ សាធារណរដ្ឋ​ដែលនឹង ​ចូល​កាន់ តំណែង​នៅ ថ្ងៃសុក្រ​នេះ ​បាន​ប្តេជ្ញា​នឹង​លើកទឹក ចិត្ត​ដល់ ​សេដ្ឋកិច្ច​ សហរដ្ឋ​អាមេរិក​ ជាមួយនិង​ ការ​កាត់ពន្ធ​ ក៏ ដូចជា​ការ បង្កើនការ ចំណាយ​លើ ​ហេដ្ឋារចនាសម្ព័ន្ធ ។

គ្រឹះស្ថាន​ផ្តល់ កម្ចី​ដែល​មាន​ មូលដ្ឋាន​នៅ ក្រុងវ៉ាស៊ីន តោន​មួយ នេះ​ឲ្យ​ដឹង នៅ​ក្នុងការ​ កែប្រែថ្មី​នៃ ​ចក្ខុវិស័យ​ សេដ្ឋកិច្ច​ពិភពលោក​របស់ខ្លួន ថា​អត្រាកំ ណើន​ ឆ្នាំ​២០១៧ របស់ ចិន​ត្រូវបាន កែប្រែថ្មី​០,៣ពិន្ទុ​ឬ ស្មើនឹង​៦,៥%​ដោយសារ តែការ​បន្ត​ការ លើកទឹកចិត្ត​នៃឆ្នាំ​សារពើពន្ធ​ ។

​តែយ៉ាងណា​ អត្រាកំណើន ​មានកម្រិត ទាបជាងមុន​នៅ ក្នុងបណ្តាប្រទេស​ រើប​​ឡើង​នៃ​ សេដ្ឋកិច្ច​ដូចជា​ ប្រេស៊ីល ឥណ្ឌា និង​ម៉ិកស៊ិក នឹង​ ទូទាត់នឹង ​ការព្យាករទុក​ ខ្ពស់ជាងមុន ចំពោះ​បណ្តាប្រទេស​ សេដ្ឋកិច្ច​ធំជាង គេ​បំផុត​ទី​៣ លើពិភព លោក​រួមមាន សហរដ្ឋអាមេរិក​ ចិន និង​ជប៉ុន ដែល​បន្សល់ ទុក​នូវការ ​ព្យាករ​នូវ​ កំណើន​ពិភ ពលោក​ឆ្នាំ នេះ​ដែលមិន ប្រែប្រួល​ក្នុង អត្រា​៣,៤% ។

របាយការណ៍​ដែល បានកែកុន ថ្មី​បង្ហាញថាកំណើន ​សេដ្ឋកិច្ចពិភព លោក​នឹងបង្កើន ​ល្បឿន​នូវ​អត្រា ​៣,៦%​ ក្នុង​ឆ្នាំ​២០១៨ ពី​ការព្យាករទុក​៣,១%​ក្នុង​ឆ្នាំ​២០១៦ ប៉ុន្តែ​វា សំដៅលើ ​គោលជំហរមិន​ ជាក់លាក់ ​របស់​រដ្ឋបាលនា ពេល​ខាង​មុខ​ របស់​ស ហរដ្ឋអាមេរិក ។

ទោះជាយ៉ាងណា​អង្គការ​ IMF កំពុង​វាយ តម្លៃ​ទុក​ថា​ សេដ្ឋកិច្ច​តំបន់ ​អឺរ៉ុប​នឹង​កើន​ ឡើង​១,៦%​ទាំងក្នុង ឆ្នាំ​២០១៧ និង​២០១៨​ថយចុះ​បន្តិច​ពីការ​ព្យាករទុក​១,៧​%​ ក្នុង​ ឆ្នាំ​២០១៦ ។ ចំណែក​អង់ គ្លេស​ដែល បានបោះឆ្នោត ​ចាកចេញ​ពី សហគម​អឺរ៉ុប​ត្រូវបានគេរំពឹង ថា​នឹងមា នស្ទុះ យឺតក្នុង​ អត្រា​១,៥%ឆ្នាំនេះ​និង​១,៤%​ ក្នុងឆ្នាំ​២០១៨ ពីការ​ព្យាករ ទុក ​២%​ ក្នុងឆ្នាំ​២០១៦ ។