Loading...

លោកកឹម សុខា ទៅគោរពវិញ្ញាណក្ខន្ធលោកកែម ឡី នៅខេត្តតាកែវ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០១៧​ | នយោបាយ | | 0 | ម៉ោង 8:05 am

ភ្នំពេញៈ ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោកកឹម សុខា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ បានទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី នៅខេត្តតាកែវ ហើយបាន បញ្ជាក់ថា នៅតែបន្ដស្វែងរកយុត្ដិធម៌ជូនលោកបណ្ឌិតកែម ឡី ទោះបីពេលនេះមិនទាន់មានពន្លឺក៏ដោយ ។

 

 

 

 

 

 

 

 

 

 

លោកកឹម សុខា បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ ថា “ថ្ងៃនេះជាលើកដំបូង ដែលខ្ញុំបានមកគោរព វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ផ្ទាល់ នៅផ្នូររបស់លោក ក្នុងគេហដ្ឋានរបស់លោក ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ខ្ញុំនៅចងចាំជានិច្ចនូវអ្វីដែលយើងធ្លាប់បានពិភាក្សាគ្នាកន្លងមក អំពីបញ្ហាប្រទេសជាតិ បញ្ហាសង្គម និងបញ្ហារបស់ប្រជាពលរដ្ឋខ្មែរ។ ជាពិសេស ចុងក្រោយនេះ យើងបានជួបគ្នា និងប្រើពេលយ៉ាងយូរ ពិភាក្សាគ្នាលើគោលនយោបាយវិមជ្ឈការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧។ លោកបណ្ឌិត បានផ្ដល់យោបល់មកខ្ញុំថា ដើម្បីវិមជ្ឈការអំណាចជូនដល់ប្រជាពលរដ្ឋ គឺយើងត្រូវធ្វើវិមជ្ឈការថវិកា វិមជ្ឈការធនធានមនុស្ស និងវិមជ្ឈការសេវាសាធារណៈ ។

សូមវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី បានទៅដល់ស្ថានសុគតិភព ហើយយើងខ្ញុំនៅ តែបន្ដស្វែងរកយុត្ដិធម៌ជូនលោកបណ្ឌិត ទោះបីពេលនេះមិនទាន់មានពន្លឺក៏ដោយ ក៏ យើងខ្ញុំសង្ឃឹមថា ថ្ងៃក្រោយ លោកបណ្ឌិតនឹងទទួលបានយុត្ដិធម៌ពិត “៕