Loading...

ជប់លៀងជាមួយបងប្រុសពីយប់ ព្រឹកឡើងស្លាប់

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 2:20 am

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់ខាងក្រោយផ្ទះរបស់បងប្រុសបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន កាលពីម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅក្រុម៤ ផ្លុវ៩២ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សពត្រូវបានគេស្គាល់ឈ្មោះថា ញ៉ែម ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅក្នុងរោងកម្មករបូរីជីបម៉ុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ មានស្រុកកំណើតនៅភូមិព្រែកសាម៉ាន់ ឃុំសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ប្រភពពីសាច់់ញាតិបានឲ្យដឹងថា ល្ងាចមុនកើតហេតុ ជនរងគ្រោះបានទៅជប់លៀង ជាមួយបងប្រុសឈ្មោះ បុល នៅសង្កាត់បឹងកក២ ខណ្ឌទួលគោក ដោយជិះម៉ូតូម្នាក់មួយគ្រឿង រហូតដល់ម៉ោង២៣យប់ ជនរងគ្រោះនិងបងបានជិះម៉ូតូរៀងៗខ្លួនត្រឡប់មកផ្ទះវិញ ខណៈជិះម៉ូតូមកដល់ក្បែរបុរីជីបម៉ុង ឬទ្ធី ផ្លូវឧកញ៉ាម៉ុងឫទ្ធី ស្រាប់តែឈ្មោះបុល ជួបគ្រោះថ្នាក់ ដោយជិះម៉ូតូទៅបុកគោ បណ្តាលឲ្យដួលបែកមុខមាត់ ដោយឃើញបងដួលម៉ូតូរបួសបែបនេះ ក៍ជូនបងត្រឡប់មកផ្ទះនៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយក៍សម្រាកនៅផ្ទះបងមួយយប់។

ប្រភពដដែលបានប្រាប់ទៀតថា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ បងប្រុសឈ្មោះ បុល ទៅគោះទ្វារដាស់ប្អូនឲ្យទៅធ្វើការ ស្រាប់ឃើញប្អូនដងខ្លួនរឹង  មិនដឹងស្លាប់តាំងពីពេលណា ទើបបង្កភ្ញាក់ផ្អើល និងប្តឹងអោយសមត្ថកិច្ចចុះមកពិនិត្យ។

យោងតាមការពិនិត្យរបស់នគរបាលបច្ចេកទេស និងវិជ្ជសាស្ត្ររាជធានីភ្នំពេញ បញ្ជាក់ថា បុរសខាងលើ ពិតជាគាំងបេះដូង ដេកស្លាប់ដោយខ្លូនឯង។ ក្រោយពិនិត្យចប់ សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។