Loading...

វិធីគូសក្រចកដើមណូអែល

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧​ | សម្រស់ | | 0 | ម៉ោង 7:24 am

-លាបថ្នាំក្រចកពណ៌សាច់។

-ក្រោយស្ងួត ប្រើស្កុតបន្ទះវែង បិទលើក្រចកជារូបត្រីកោណដូចក្នុងរូប។

-លាបថ្នាំក្រចកពណ៌បៃតងស្រស់ និងពណ៌បៃតងដែលមានសារធាតុភ្លឺផ្លេកពីលើ ក្រោយថ្នាំ ក្រចកមុនស្ងួតល្អ។

-លាបថ្នាំក្រចកដែលមានកាកពេជ្រប្លាស្ទិក ឬអាចបិទកាកពេជ្រប្លាស្ទិកតាមចំណូលចិត្ត។

-បន្តក់ថ្នាំក្រចកពណ៌លឿងដែលមានសារធាតុភ្លឺផ្លេកនៅចុងក្រចក ជារូបត្រីកោណ។

-រួចរាល់ហើយសឹមលាបថ្នាំរលោង ដើម្បីឱ្យពណ៌ក្រចកជាប់បានយូរជាការស្រេច៕