Loading...

ក្រសួង ហិរញ្ញវត្ថុស្នើ ដំឡើងពន្ធ សាំងនិង ​ថង់ប្លាស្ទិក

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | | 0 | ម៉ោង 3:50 am

សេដ្ឋកិច្ចតំបន់អាសុី

វៀតណាម៖ ក្រសួងហិរញ្ញវត្ថុ​​ បាន​ដាក់សំណើរ​នៅ ក្នុង​សេចក្តី​ព្រាង ច្បាប់​មួយ​​លើ​​ ការ​ដំឡើង​ពន្ធ​ការពារ​ បរិស្ថាននិង​ ការ​ប្រើប្រាស់​ប្រេងសាំងនិង ​ឧស្ម័នធម្មជាតិ​ ជិត​៣ដង​ពី​​​ បច្ចុប្បន្ន៣.០០០ដុង (០,១៣ដុល្លារ) ដល់​៨.០០០ដុង​ ក្នុងមួយលីត្រ​។

សេចក្តីព្រាង នេះ​នឹង​ត្រូវបាន ដាក់​ស្នើ​សុំការ ​អនុម័ត​ពីរដ្ឋាភិបាល ​​ក្នុងខែមិថុនា​ និង​ពី​សភា ក្នុង​ខែ​តុលា ។

សេចក្តីព្រាង ច្បាប់ថ្មី​នេះ​បាន​ ស្នើ​ឲ្យ​រដ្ឋាភិបាល ​ហូត យក​ពន្ធ​ការពារ​បរិស្ថាន ​លើ​ប្រេងឥន្ធនៈ​ ប្រភេទ ជីវប្រេង ឥន្ធនៈ E5 និង E10 ចន្លោះពី ២.៧០០ដុងទៅ​៧.២០០ដុង និង​២.៥០០ដុង​ទៅ​៦.៨០០ដុងក្នុងមួយលីត្រ បើទុកជា ផលិត​ផល​នេះ​ ត្រូវបាន​គេ ចាត់ចូល​ជា​មុខទំនិញ​ដែល​​មាន លក្ខណៈ ​ល្អជាង​ផលិត ផលដទៃ​ដែល ​មិនប៉ះពាល់ ដល់​បរិស្ថាន ។

ជាងនេះទៅទៀត​ពន្ធ លើ​ប្រេង​យន្តហោះ​ ត្រូវបានគេ​ដាក់ សំណើរ​ឲ្យ​ដំឡើង​ ពី​បច្ចុប្បន្នចំនួន ១.០០០ដុង​-​៣.០០០ដុង​ទៅ​៣.០០០ដុង-៦.០០០ដុងក្នុង មួយលីត្រ​។ ចំណែក​ពន្ធលើ ​ប្រេងឌីសែល​ នឹង​ដំឡើង ​ពីបច្ចុប្បន្ន ៥០០ដុង-២.០០០ដុង​ ទៅ ១.៥០០ដុង​-៤.០០០ដុង​ក្នុងមួយគីឡូ​ក្រាម ខណៈ​ប្រេងម៉ាស៊ូត នឹង​ដំឡើង ពី​បច្ចុប្បន្ន​ ៣០០ដុង​-២.០០០ដុង​ទៅ​៩០០ដុង​-៤.០០០ដុង​ក្នុងមួយ គីឡូក្រាម។ រីឯ​ថង់ប្លាស្ទិក​ក៏ត្រូវ បានគេរំពឹងថា ​នឹង​ដំឡើង​ពន្ធ​ការពារ បរិស្ថាន​ ខ្ពស់ជាង មុនដែរ​ពី​៣០.០០០ដុង​-៥០.០០០ដុងទៅ​​៨០.០០០ដុង ក្នុង​មួយ គីឡូក្រាម​ ប្រសិនជា​ សេចក្តីព្រាង ច្បាប់នេះ​ត្រូវបាន អនុម័ត ។

ទោះជាយ៉ាងណា​ រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុវៀត ណាម​ លោក Do Hoang Anh Tuan បាន​ទទួល ស្គាល់ថា ​វិស័យនេះនឹង​បន្តការផ្សព្វផ្សាយនូវការ​ ប្រមូល​ ការពារ​បរិស្ថាន ​ថែមទៀត ។ ឆ្នាំនេះ​ក្រសួង​នឹង​ពង្រីក ​ការ​ប្រមូលពន្ធ​ លើ​មុខទំនិញ​ ជាច្រើន​ប្រភេទ ។