Loading...

វិស័យកៅស៊ូ ​វៀតណាម​ កើនប្រាក់ ចំណេញ ​៥១% ​ក្នុងឆ្នាំ​២០១៦

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | | 0 | ម៉ោង 7:33 am

សេដ្ឋកិច្ចតំបន់​អាស៊ាន

វៀតណាម ៖ ក្រុមហ៊ុន​កៅស៊ូ​​ វៀតណាម​​ (VRG) បាន​បង្ហើបនៅ ក្នុង​សន្និសិទ ​មួយ​ស្តី ពីការពិនិត្យ​ ឡើងវិញ​នូវ ការ​ធ្វើ អាជីវកម្ម​និងផលិតកម្ម​ របស់ខ្លួនថា ក្រុមហ៊ុន​ សម្រេចបាន​ កំណើន​នៃ ប្រាក់​ចំណេញ ​មុនគិត ​ពន្ធ​​ប្រមាណ ជា​៥១%​ឬ ស្មើនឹង​១០៣,៨​លានដុល្លារ​ ក្នុង​ឆ្នាំ​២០១៦ ​។

ជាការ​កត់សម្គាល់ ​ក្នុងព្រឹត្តការណ៍នោះ​ លោកឧបនាយករដ្ឋមន្ត្រី​ Truong Hoa Binh ​បានជំរុញ​​​ឲ្យ​ក្រុមហ៊ុន​​ VRG ពន្លឿននូវ​សមភាព​នៃ​ការ​ជួយទំនុក បម្រុង​ជាប្រាក់ ​របស់ខ្លួន​និងការ​​បន្ត​ ដក​ចេញ​នូវ​មូលធន​ ពី​បណ្តា​អាជីវកម្ម ដែលមិន​សំខាន់។

លោកបានសង្កត់ធ្ងន់ ​ថា​ស្របជាមួយ និងការ​បង្កើនការ​ ធ្វើ​ឲ្យ​ប្រសើរ​ឡើង ​នូវ​ការ​ផ្សព្វផ្សាយ ​ពាណិជ្ជកម្ម​ និងការ​ស្វែង រក​ទីផ្សារថ្មី​ វិស័យ​នេះ​ចាំបាច់ត្រូវ​​ តែ​ចាត់វិធាន ការ​មួយចំនួន​ ដើម្បី​សន្សំសំចៃ ​ការ​ចំណាយ​ថ្លៃ ផលិតកម្ម​ដើម្បី​ កាត់​បន្ថយ​តម្លៃ​ទំនិញ​ ឆ្ពោះទៅរក​ការ​ផ្សព្វផ្សាយ​នូវ​ការ​ អភិវឌ្ឍដែល អាចទ្រទ្រង់រួច ​ក្នុង​ឧស្សាហកម្ម​ នេះនៅពេល ខាងមុខ​ ។

លោកថែមទាំងបាន ​ស្នើ​​នូវការកែច្នៃ​ផលិត ​ផល​ឧស្សាហកម្ម​ដែល​ ផលិតឡើងពី​កៅស៊ូ​ និង​ឈើ​កៅស៊ូ​ ដើម្បី​កាត់បន្ថយ ​ការ​នាំចេញ​វត្ថុធាតុដើម​ ធ្វើដូច្នេះ​វានឹង ធ្វើ​ឲ្យ​ ប្រសើរឡើង​នូវ​​ទំហំ​ទឹក ប្រាក់​​ពាណិជ្ជកម្ម​ នៃវិស័យ​នេះ ។

គួររំលឹកផងដែរថា ប្រាក់ចំណូល​សរុប ​របស់​ក្រុមហ៊ុន កៅស៊ូ VRG បានកើនឡើង​ ១៤,៤%​ ធៀបនឹង​ការ គ្រោងទុក​ ដែល​ សម្រេចបាន​ទំហំ ទឹកប្រាក់ ​៦៧៧,៦លានដុល្លារ​។ ម្យ៉ាងវា​បាន នាំ​មកនូវ​ ចំណូល​ថវិកា​ រដ្ឋ​ចំនួន​ ៥០,៦លាន ដុល្លារ​កើន​៣៩,៩%​ពីមួយឆ្នាំទៅមួយឆ្នាំ​។